ព័ត៌មានជាតិ
អ្នកឧកញ៉ា ឡេង ប្រុស ដឹកនាំគណៈប្រតិភូក្រុមហ៊ុន Galaxy Navatra Group ចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិប ថាំកេសន ម្តាយក្មេកសម្តេចពិជ័យសេនា ទៀ បាញ់
អ្នកឧកញ៉ា ឡេង ប្រុស តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកានេះ បានដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំក្រុមហ៊ុន ចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិប ថាំកេសន ដែលបានទទួលមរណភាព កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២:២០នាទី ក្នុងជន្មាយុ៩៩ឆ្នាំ ដោយជរាពាធ ដែលសពត្រូវបានតម្កល់ទុកធ្វើបុណ្យនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

អ្នកឧកញ៉ា ឡេង ប្រុស ប្រធានក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកានេះ បានដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំក្រុមហ៊ុន ចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិប ថាំកេសន ដែលបានទទួលមរណភាព កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២:២០នាទី ក្នុងជន្មាយុ៩៩ឆ្នាំ ដោយជរាពាធ ដែលសពត្រូវបានតម្កល់ទុកធ្វើបុណ្យនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
សូមជម្រាបជូនថា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យិប ថាំកេសន ត្រូវជាម្តាយក្មេករបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងត្រូវជាជីដូនបង្កើតរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។

ក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ អ្នកឧកញ៉ា ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យិប ថាំកេសន ចំពោះការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន ជីដូនទូត ប្រកបដោយព្រហ្មវិហារធម៌ ដែលបានខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំបុត្រធីតា និងចៅៗ រហូតក្លាយជាបញ្ញវន្ត និងជាធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយគុណធម៌សម្រាប់សង្គមជាតិ។ ការបាត់បង់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យិប ចាំកេសន គឺជាការបាត់បង់ពុទ្ធសាសនិកមួយរូប ដែលបានបូជាអស់ កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី រួមចំណែកលើកកម្ពស់ដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជាយ៉ាងច្រើន ដើម្បីបម្រើផលប្រយោជន៍ជូនជាតិ មាតុភូមិ។
ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា ចូលរួមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសារនៃសពដោយសេចក្តីសង្វេគបំផុត និងសូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យិប ថាំកេសន បានទៅកាន់ឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ