ព័ត៌មានជាតិ
កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ បានចូលរួមធ្វើការប្រគល់-ទទួលរូបនឹងផ្ទាំងចម្លាក់ចំនួន ៥ធ្វើពីថ្មភក់
សៀមរាប ៖ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌ ប្រចាំតំបន់អង្គរ បានសហការជាមួយភ្នាក់ងារជំនាញអាជ្ញាធរជាតិអប្សរា ចុះទៅក្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម ស្ថិតក្នុងភូមិរហាល សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប ដើម្បីប្រគល់-ទទួល រូបនឹងផ្ទាំងចម្លាក់ចំនួន៥ ធ្វើពីថ្មភក់ ដែលក្រុមការដ្ឋានជួសជុលឥណ្ឌា(ASI) កំណាយប្រទះឃើញរួមមាន៖ ១-ផ្ទាំងចម្លាក់ហោជាងក្លោងទ្វារ កម្ពស់៥៤ស.ម ទទឹង៨២ស.ម កម្រាស់១៦ស.ម។ ២-រូបព្រះវិស្ណុដៃបួន ដាច់ជា២ត្រឹមស្មា កម្ពស់៤៣ស.ម ទទឹង២៥ស.ម កម្រាស់៧ស.ម។

៣- ផ្ទាំងចម្លាក់ចែងក្លោងទ្វារ មានរូបព្រះពុទ្ធប្រក់នាគ ដែលមានទេវរូបអមសងខាង កម្ពស់៣១ស.ម ទទឹង៣៥ស.ម កម្រាស់៩ស.ម។ ៤- រូបព្រះពុទ្ធប្រក់នាគ ដាច់ត្រឹមក និងដៃទាំង២ដាច់ត្រឹមស្មា កម្ពស់២២ស.ម ទទឹង២៧ស.ម កម្រាស់១៤ស.ម។ ៥- រូបព្រះពុទ្ធពេនភ្នែនដាច់ត្រឹមក កម្ពស់១៤ស.ម ទទឹង១៣ស.ម កម្រាស់៩ស.ម។

វត្ថុបុរាណទាំងនេះ បានប្រគល់ឲ្យក្រុមការដ្ឋានជួសជុល ឥណ្ឌា(ASI) យកទៅរក្សាទុកនៅរោងការដ្ឋាន ខាងលិចក្លោងទ្វារខាងកើត ប្រាសាទតាព្រហ្មចម្ងាយ២៥០ម៉ែត្រ ដើម្បីរៀបចំជួសជុលឡើងវិញ៕









-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត