Connect with us

ព័ត៌មានជាតិ

អ្នក​ជំនួញ សិល្បករ ឥស្សរជន​០៣​នាក់ ប្រកាស​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ Sinopharm

បានផុស

នៅ

ក្រោយ​ជំនួយវ៉ាក់សាំង​កូវីដ​របស់​ចិន​បាន​ដឹក​មក​ដល់​ប្រទេស​កម្ពុជា ត្រៀម​ចាក់​ដល់​ពលរដ្ឋ​និង​ឥស្សរជន​មួយ​ចំនួន មក​ដល់​ពេលនេះ​មាន​អ្នក​ជំនួញ សិល្បៈករ រួម​ទាំង​មន្រ្តី​មួយ​ចំនួន​បានប្រកាស​ស្ម័គ្រ​ចិត្ត​ចាក់​វ៉ាក់សាំង Sinopharm។

ឧកញ៉ា ឡេង ណាវ៉ាត់ត្រា (ពាក់អាវស)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧកញ៉ា ឡេង ណាវ៉ាត់ត្រា​បាន​ប្រកាស​ស្ម័គ្រចិត្ត​ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​រាលដាល​ជំងឺ​កូវីដ ១៩។ អគ្គនាយក​ក្រុម​ហ៊ុ​ន​ឡេង​ណាវ៉ាត្រាគ្រុប​បាន​ប្រកាស​នឹង ចាក់វ៉ាក់សាំងកូវីដ១៩ ប្រសិន​បើមាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​តា​ម​ការកំណត់​របស់​ក្រសួង​សុខាភិបាល​។

តារា​កំប្លែង​ជើង​ចាស់ លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ​នាយ​ក្រឹម ក៏​ប្រកាស​ចូល​ខ្លួន​ចាក់​វ៉ាក់សាំង ​Sinopharm ​របស់​ចិន។

លោកអ៊ូ ប៉ុណ្ណារ៉ាត់ហៅនាយក្រឹម តារាកំប្លែង

ថ្លែង​នៅ​លើ​បណ្តាញ​សង្គម តារា​កំប្លែង​ល្បី​លំដាប់​ប្រទេស​រូប​នេះ​ក៏​អំពាវនាវ​ដល់​បងប្អូន​ទាំងអស់គ្នា ចូលរួមបង្ការការពារ មេរោគកូវីដ១៩​។

ដោយ​ឡែក​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​លោក​ជំទាវ ឱ វណ្ណឌីន ក៏​នឹង​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ នៅ​ព្រឹក​ស្អែក​នេះ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល

លោក​ជំទាវ​បាន​ថ្លែង​បញ្ជាក់ថា ក្នុង​នាមមន្រ្តី​ទទួលបន្ទុកការងារ​ផ្នែកសុខភាព លោកជំទាវ​ចង់​បង្កើនជំនឿ​ចិត្ត​ដល់​ប្រជាពលរដ្ឋ លើ​វ៉ាក់សាំង​នេះ។

លោក​ជំទាវ​ក៏​អញ្ជើញ​បងប្អូន​អ្នក​សារព័ត៌មាន​​ចូលរួម​ផ្ដិត​យក​រូបភាព​ពី​ដំណើរការ​ចាក់វ៉ាក់សាំង​ ដែល​ជាឧបករណ៍​ដ៏មាន​សារសំខាន់​សម្រាប់​អាយុជីវិត​របស់​មនុស្ស មិនមែនជាឧបករណ៍ដែលធ្វើ​យក​មក​លេងសើចនោះទេ។

ប្រមុខ​រដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បាន​ផ្ញើសារ​ទៅ​ជន​រួមជាតិ​ទាំង​សមាជិក​រាជរដ្ឋាភិបាល​មន្ត្រីតាមក្រសួង មន្ត្រីនគរបាល និងកងទ័ពជាដែលមានអាយុក្រោម៥៩ឆ្នាំ និង​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់ ត្រូវទៅចាក់វ៉ាក់សាំង​កូវីដ​១៩​ដើម្បីធ្វើជាគំរូដល់ប្រជាពលរដ្ឋ។

សម្ដេចតេជោ ហ៊ុន សែន បាន​លើក​រដ្ឋមន្ត្រី​មាន​ដូចជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ឯកឧត្តម ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ឯកឧត្តម វ៉េង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​អ្នកដែលអាយុក្រោម៥៩ឆ្នាំ ត្រូវតែចាក់​វ៉ាក់សាំងដើម្បីធ្វើជាគំរូ។

សម្តេច​ប្រកាស​ថា ​កូនៗសម្ដេចទាំង៥រូប ក៏ត្រៀមទៅចាក់វ៉ាក់សាំងផង​ដែរ។

ក្រសួង​សុខាភិបាល​បាន​ប្រកាសស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនឥស្សរជនជាន់ខ្ពស់ចាប់តាំងពីទេសរដ្ឋមន្ត្រី រហូតដល់អ្នកសារព័ត៌មាន ចាប់ពីថ្ងៃពុធទី​១០ ខែកុម្ភៈ នេះ នៅ៤មន្ទីរពេទ្យ មានដូចជា៖

១. មន្ទីរពេទ្យកាល់ម៉ែត (សាស្ត្រាចារ្យ គង់ សន្យា ០១២ ៩៦៥ ៩៥៤) សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
២. មន្ទីរពេទ្យព្រះអង្គឌួង (សាស្ត្រាចារ្យ លូ លីឃាង ០៧៦ ៨៨៣ ៧៨៧៨) សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (សាស្ត្រាចារ្យ ងី ម៉េង ០៧៨ ៩៩៧ ៩៧៨) សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត
៤. មន្ទីរពេទ្យកុមារជាតិ (សាស្ត្រាចារ្យ ញឹប អង្គាបុស្ស ០១១ ៨១១ ១៣២) សម្រាប់អ្នកសារព័ត៌មាន។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា វ៉ាក់សាំង Sinopharm ​មាន​ប្រសិទ្ធភាព​សម្រាប់​អ្នក​មាន​អាយុ​ពី ១៨ ឆ្នាំ ទៅ ៥៩ ឆ្នាំ និង​មិន​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម