ព័ត៌មានជាតិ
អាជ្ញាធរដាក់កម្លាំងលាងសំអាតទឹកស្អុយហូរចេញពីលូបន្ទាប់ពីភ្លៀងធ្លាក់១មេធំ
យោងតាមប្រភពពីលោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណៈការខណ្ឌច្បារអំពៅបានប្រាប់កម្ពុជាថ្មីថា នៅវេលាថ្ងៃត្រង់ទី៩ ខែកុម្ភះនេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានអនុញាតិឲ្យរូបលោកដឹកនាំកម្លាំងចុះមកលាងសំអាតទឹកសំអុយដែលហូរចេញពីលូបន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំកាលពីយប់ថ្ងៃទី៨ ខែកុម្ភៈរហូតដល់ព្រឹកព្រលឹមថ្ងៃទី៩ខែកុម្ភៈមក។

លោកប្រធានការិយាល័យបានបន្តថា ទីតាំងដែលលោកដឹកនាំកម្លាំងមកលាងសំអាតនេះ គឺស្ថិតនៅមុខផ្សារបឹងព្រលឹតភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ មូលហេតុដែលទឹកស្អុយហូរចេញពីលូគឺដោយសារតែភ្លៀងធ្លាក់មួយមេធំកាលពីយប់ថ្ងៃទី៨ ខែកុម្ភៈធ្វើឲ្យមានទឹកជន់លិចខ្លាំងរហូតដល់លិចលូ។ ចំណែកទឹកសំអុយបានហូរចេញពីលូដោយមានកាកសំរាមចេញបង្កឲ្យមានក្លិនស្អុយថែមទាំងមានទឹកខ្មៅហូរចេញមកពាសពេញលើទ្រូងផ្លូវមុខផ្សារបឹងព្រលឹត។ ដោយមើលឃើញនិងព្រួយបារម្ភខ្លាចមានជំងឺឆ្លងដល់បងប្អូនប្រជាពលរដ្ឋពិសេសជះក្លិនស្អុយផងនោះ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានចាត់ឲ្យលោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណៈការខណ្ឌដឹកនាំកម្លាំងលាងសំអាតឲ្យបានស្អាតចៀសវាងឲ្យទឹកខ្មៅកខ្វក់ដក់លើទ្រូងផ្លូវជះក្លឹនស្អុយមកលើប្រជាពលរដ្ឋដែលនាំឲ្យប៉ះពាល់ដល់សុខភាពទៀតផង៕
អត្ថបទ ៖ នរា



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី