ព័ត៌មានជាតិ
អគ្គនាយកដ្ឋានពន្ធនាគារ កំណត់ទិសដៅអាទិភាពចំនួន៣ ត្រូវបន្តដោះស្រាយក្នុងវិស័យពន្ធនាគារ
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក ឈន សាណាត លើកឡើងថា បញ្ហាប្រឈមចំពោះមុខដែលត្រូវចាត់ទុកជាទិសដៅអាទិភាព និងត្រូវបន្តកិច្ចខិតខំប្រឹងប្រែងដោះសាយនៅក្នុងវិស័យពន្ធនាគារមានចំនួន៣ចំណុចសំខាន់ៗ។

ក្នុងពិធីបិទសិក្ខាសាលាសម្រាប់ថ្នាក់ដឹកនាំពន្ធនាគារទូទាំងប្រទេស នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកអគ្គនាយកដ្ឋានពន្ធនាគារ បញ្ជាក់ថា ទន្ទឹមនឹងការសម្រេចបានសមិទ្ធផលធំៗជាច្រើននៅក្នុងវិស័យពន្ធនាគារ ក៏នៅមានបញ្ហាប្រឈមចំពោះមុខ និងទៅអនាគតមួយចំនួនទៀត ដែលត្រូវបន្តកិច្ចខិតខំប្រឹងប្រែងដោះស្រាយ ដោយក្នុងនោះ អគ្គនាយកដ្ឋានពន្ធនាគារ កំណត់ទិសដៅការងារអាទិភាពចំនួន៣សំខាន់ៗ ។
បើតាមលោក ឈន សាណាត ទិសដៅជាអាទិភាពទាំង៣នេះ គឺរួមមាន៖ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារឱ្យឆ្លើយតបកំណើនជនជាប់ឃុំ ផ្ដល់ការបណ្តុះបណ្តាលធនធានមនុស្ស និងរៀបចំចំនួនមន្ត្រីឱ្យបានថែមទៀត សំដៅឆ្លើយតបចំនួនជនជាប់ឃុំ និងជាពិសេសបន្តអភិវឌ្ឍន៍សមត្ថភាពមន្រ្តីឱ្យដើរទាន់យុគសម័យបច្ចេកវិទ្យាឌីជីថល។

ក្នុងឱកាសនោះ លោក ឈន សាណាត បានថ្លែងអំណរគុណដល់អង្គការគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC ដែលតែងតែគាំទ្រដល់សកម្មភាពរបស់អគ្គនាយកដ្ឋានពន្ធនាគារ និងបានចូលរួមយ៉ាងសកម្មក្នុងការផ្តល់ការគាំទ្រចំណេះជំនាញ និងឧបត្ថម្ភសម្ភារចាំបាច់នានាដល់មន្រ្តី និងជនជាប់ឃុំ ពេលកន្លងមក។ ដោយឡែក ក្នុងសិក្ខាសាលានាពេលនេះ លោកអគ្គនាយកពន្ធនាគារ ចាត់ទុកថា ជាឱកាសមួយដើម្បីឆ្លុះបញ្ចាំងនូវទិដ្ឋភាពជាក់ស្តែងក្នុងពន្ធនាគារ តាម រយៈការពិភាក្សាលើប្រធានបទធំៗចំនួន២ គឺការផ្គក់ផ្គង់របបអាហារដល់ជនជាប់ឃុំ និងហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ។
អញ្ជើញជាអធិបតីក្នុងសិក្ខាសាលានេះដែរ លោក ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញដល់ថ្នាក់ដឹកនាំពន្ធនាគារនៅទូទាំងប្រទេស ត្រូវយកចំណេះដឹង បទពិសោធ ដែលទទួលបានពីអង្គសិក្ខាសាលានេះទៅអនុវត្តក្នុងសកម្មភាពការងារជាក់ស្តែងឱ្យកាន់តែមានប្រសិទ្ធភាព ហើយក៏ត្រូវចូលួមចែករំលែកបទពិសោធ ផ្សព្វផ្សាយបន្តនូវចំណេះដឹងថ្មីៗ ដែលទទួលបានពេលនេះ ទៅប្រាប់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទទាំងអស់ឱ្យបានទូលំទូលាយ។

លោករដ្ឋលេខាធិការ ក៏បានណែនាំឱ្យមានការពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ហើយបន្តអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព រយៈពេល៥ឆ្នាំ (២០២៤-២០២៨) របស់អគ្គនាយកដ្ឋានពន្ធនាគារ ជាពិសេសត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារឱ្យបានហ្មត់ចត់ បើក្នុងករណីចាំបាច់ ត្រូវស្នើសុំកែសម្រួលលិខិតបទដ្ឋានគតិយុត្ត ដើម្បីឆ្លើយតបនឹងស្ថានភាពសង្គមសេដ្ឋកិច្ច បច្ចេកវិទ្យា និងសំណូមពរពីផ្នែកពាក់ព័ន្ធ។
លើសពីនេះ ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួង-ស្ថាប័ន វិស័យឯកជន អង្គការដៃគូជាតិ-អន្តរជាតិ ក៏ដូចជាការព្យាយាមទាក់ទាញអ្នកជំនាញបច្ចេកទេស និងប្រភពធនធានហិរញ្ញវត្ថុពីមជ្ឈដ្ឋានជុំវិញ ដើម្បីជំរុញដល់ប្រសិទ្ធភាព និងភាពប្រសើរឡើងរបស់អគ្គនាយកដ្ឋានពន្ធនាគារ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ