Connect with us

ព័ត៌មានជាតិ

រាជធានីភ្នំពេញមានបេក្ខជនប្រឡងជាប់បាក់ឌុបជាង៦៤% ក្នុងនោះ និទ្ទេសA ជាប់ ៥៤៧ នាក់

បានផុស

នៅ

លោក ហែម ស៊ី ណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកានេះថា ការប្រឡងបាក់ឌុបឆ្នាំនេះរាជធានីភ្នំពេញមានបេក្ខជនប្រឡងជាប់ចំនួន ១៦ ០៦៩ នាក់ស្មើនឹង ៦៤,២៧% ស្រី៨ ៥៥១នាក់នៃបេក្ខជនមកប្រឡង ២៥ ០០៣ នាក់ស្រី ១២ ១៨៨ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា ក្នុងចំណោមបេក្ខជនប្រឡងជាប់ ១៦ ០៦៩ នាក់ក្នុងនោះជាប់និទ្ទេស A មានចំនួន ៥៤៧ នាក់ស្រី២៩៦ នាក់ កើនឡើងទ្វេរដង និទ្ទេស B ១ ៤៩៥ នាក់ស្រី ៨៥៦ នាក់និទ្ទេស C ២៨៤៦ នាក់ស្រី ១ ៦៧២នាក់ និទ្ទេស D ៤ ៩៩៤ នាក់ស្រី ២ ៧៥០ និងនិទ្ទេស E ៦ ១៨៧ នាក់ស្រី ២ ៩៧៧នាក់។

លោកប្រធានមន្ទីរបានបន្តថា ចំណែកប្រឡងបាក់ឌុបឆ្នាំមុនមានបេក្ខជនប្រឡងជាប់ចំនួន ១៤ ៦១៥ នាក់ស្មើនឹង ៦៤,៧១​% ស្រី ៧ ៨៧៧ នាក់នៃបេក្ខជនមកប្រឡង ២២ ៥៨៤ នាក់ស្រី ១១ ០៥៨ នាក់ក្នុងនោះមាន និទ្ទេស A មានចំនួន ២៦៨ នាក់ស្រី ១៣៧ នាក់ និទ្ទេសB ១ ៣៣៥ នាក់ស្រី ៧៧៨ នាក់ និទ្ទេស C ២ ៨៧០ នាក់ស្រី ១ ៦៩៩នាក់ និទ្ទេស D ៤ ៦៦៦ នាក់ស្រី ២ ៤៩៧ និងនិទ្ទេស E ៥ ៤៧៦ នាក់ស្រី ២ ៧២៦ នាក់។

សម្រាប់ឆ្នាំ២០២៣នេះនៅទូទាំងប្រទេសមានបេក្ខជនប្រឡងជាប់បាក់ឌុបសរុប ៩៨ ៤៦០ នាក់ត្រូវជា៧២,៨៩ភាគរយនៃចំនួនបេក្ខជនមកប្រឡងចំនួន ១៣៥ ០៨៤ នាក់ស្រី ៧២ ៣៤៤ នាក់ក្នុងចំណោមបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ​១៣៧ ៤១២ នាក់ស្រី ៧៣ ២៧៨ នាក់។

ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣ នាក់, និទ្ទេស B ចំនួន ៦៩៦៤​នាក់និទ្ទេស C ចំនួន ១៨ ៣០៨ នាក់, និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់,និងនិទ្ទេស E ចំនួន ៣៧ ២៦៩ នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម