Connect with us

ព័ត៌មានជាតិ

បេក្ខជនវ័យចំណាស់ជាងគេ ហែម ស៊ីណាត ធ្លាក់បាក់ឌុបលើកទី២

បានផុស

នៅ

បេក្ខជនវ័យចំណាស់ជាងគេដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ មិនបានទទួលជោគជ័យក្នុងការប្រឡងបាក់ឌុបជាលើកទី២។

អ្នកស្រី ហែម ស៊ីណាត អាយុ ៥៨ ឆ្នាំដែលមានវ័យចំណាស់ជាងគេប្រឡងនៅមណ្ឌល អនុវិទ្យាល័យទឹកថ្លា ខេត្តបន្ទាយមានជ័យ បានធ្លាក់ការប្រឡងបាក់ឌុបម្ដងហើយកាលពីឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ហែម ស៊ីណាត គឺជា អ្នកគ្រូអក្ខរកម្ម រស់នៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ដែលជាបេក្ខនារីវ័យចំណាស់ជាងគេ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ កន្លងមក នាមណ្ឌលសាកលវិទ្យាល័យជាតិមានជ័យ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

អ្នកស្រី ហែម ស៊ីណាត រៀនបានជាប់ឌីប្លូមនៅស្រុកកំណើតនៅខេត្តកំពត ហើយចំណាកស្រុកទៅ​រស់នៅភូមិពាក់ស្បែកស្រុករតនមណ្ឌលខេត្តបាត់ដំបងកាលពីឆ្នាំ ១៩៨៥ ហើយបន្តទៅរស់នៅភូមិ ថ្មរមៀលខាងកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាឆ្នាំ២០០៨៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Cambodian Women League
កីឡា១៨ នាទីutes មុន

ជ័យលាភីឯកត្តជន ក្រុម​ ​ក្នុង​លីគ​នារី​កម្ពុជា​២០២៤-២៥

Guo Jiakun
នយោបាយ៣៦ នាទីutes មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

Sokha Hotels

ព័ត៌មានពេញនិយម