Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យរាជអាវុធហត្ថ អំពាវនាវកុំឱ្យមានការ រុញច្រានគ្នាលេង ឬស្រែកបំភ័យដោយប្រការណា មួយក្នុងព្រះរាជពិធីបុណ្យអុំទូក  

បានផុស

នៅ

ដើម្បីរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងព្រះរាជពិធីបុណ្យអុំទូក ខាងមុខនេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអំពាវនាវឱ្យមានការរួមគ្នារក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈឱ្យបានល្អ ជាពិសេសកុំបញ្ជ្រៀតគ្នា ឬរុញច្រានគ្នាលេង ឬក៏ស្រែកបំភ័យដោយប្រការណាមួយ ដែលអាចនាំឱ្យបង្កជាគ្រោះហានិភ័យផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសំណេរនៅបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ ពោល គឺមុនការខិតចូលមកដល់ព្រះរាជពិធីបុណ្យអុំទូក នាប៉ុន្មានថ្ងៃខាងមុខនេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសរសេរដូច្នេះថា៖ «ក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិ នាពេលខាងមុខនេះ ខ្ញុំបាទសូមអំពាវនាវជនរួមជាតិចូលរួមទាំងអស់គ្នា ដើម្បីសប្បាយៗ ហើយរួមគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យ»។

ក្នុងន័យនេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានទទូចសុំដល់ប្រជាពលរដ្ឋទាំងអស់ គប្បីយោគយល់អធ្យាស្រ័យគ្នា ហើយបើមានបញ្ហា ឬអំពើណាមួយកើតឡើង ត្រូវជួយយកអាសាគ្នាទៅវិញទៅមកក្នុងពេលមានអាសន្ន។ លោកឧត្តមសេនីយ៍ត្រី បានសង្កត់ធ្ងន់ដល់មហាជន ក៏ដូចជាប្រជាពលរដ្ឋ កុំមានការបញ្ជ្រៀតគ្នា ឬការរុញច្រានគ្នាលេងទៅវិញទៅមក ឬជាពិសេសស្រែកបំភ័យដោយប្រការណាមួយឱ្យសោះនៅក្នុព្រះរាជពិធីបុណ្យអុំទូកនេះ ដោយលោក បញ្ជាក់ថា បើករណីមានបញ្ហាអ្វីមួយកើតឡើង ត្រូវតែប្រញាប់រាយការណ៍ដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដែលប្រចាំការនៅទីតាំងនោះ ជួយសម្របសម្រួល និងដោះស្រយបញ្ហាឱ្យ។

អ្នកនាំពាក្យកងរាជអាវុធហត្ថរូបនេះ ក៏បានលើកទឹកចិត្ត និងណែនាំដល់ប្រជាពលរដ្ឋ ត្រូវស្តាប់ការណែនាំរបស់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការរៀបចំ ការបញ្ចៀស និងការផ្តល់ព័ត៌មាននានា ដើម្បីធ្វើយ៉ាងណាឱ្យព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ ឆ្នាំនេះ ប្រព្រឹត្តទៅដោយរលូន សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព។ លើសពីនេះ ត្រូវចូលរួមការពារបរិស្ថាន អនាម័យ ដោយកុំបោះចោលសំរាមពាសវាលពាសកាល ត្រូវមានការ យកទៅដាក់ក្នុងធុងសំរាមឱ្យត្រឹមត្រូវ។

គួរជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលរៀបចំឡើងនៅតាមដងទន្លេចតុមុខ នារាជធានីភ្នំពេញ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ ដើម្បីរក្សាការពារបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងព្រះរាជពិធីបុណ្យអុំទូកនេះឱ្យបានគត់មុតនោះ កងកម្លាំងចម្រុះសរុបជាង១ម៉ឺន នឹងត្រូវដាក់ពង្រាយនៅតាមគោលដៅនានា ទាំងនៅក្នុងតំបន់រៀបចំព្រះរាជពិធី និងទាំងច្រកចេញ-ចូលនានារបស់រាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម