ព័ត៌មានជាតិ
មកដឹងពន្ធលើប្រាក់ចំណូលនៅកម្ពុជា
ពន្ធលើប្រាក់ចំណូលត្រូវបានចែកចេញជាបីប្រភេទរួមមានប្រភពចំណូលពីសកម្មភាពអាជីវកម្ម, ចំណូលបន្ទាប់បន្សំ និងចំណូលផ្សេងៗ។

លោក ត្រាំង ឡៃ អនុប្រធាននាយកដ្ឋានសវនកម្មសហគ្រាស នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងដូច្នេះថា ចំពោះចំណូលពីសកម្មភាពអាជីវកម្ម សំដៅដល់ចំណូលពីការផ្គត់ផ្គង់ទំនិញ ឬសេវាដែលមានបញ្ជាក់នៅលើប័ណ្ណ ប៉ាតង់របស់សហគ្រាស។ ចំណូលបន្ទាប់បន្សំ សំដៅដល់ចំណូលពីការជួលអលនទ្រព្យ, ចំណូលពីអចលនទ្រព្យដាក់ ឱ្យតតិយជនប្រើប្រាស់ដោយឥតគិតថ្លៃ, ចំណូលពីអចសនទ្រព្យដាក់ឱ្យនិយោជិកប្រើប្រាស់ជាលក្ខណៈឯកជនដោយ ឥតគិតថ្លៃ, សួយសារ, ចំណូលពីការលក់កាកសំណល់ សំបកវេចខ្ចប់ និងការជួលសម្ភារអាជីវកម្ម ជាដើម។
ថ្លែងនៅក្នុងកម្មវិធីរៀនអំពីពន្ធដារតាមអនឡាញ ក្រោមប្រធានបទពី «ពន្ធលើប្រាក់ចំណូល» លោក ត្រាំង ឡៃ បានរៀប រាប់បន្ថែមថា ចំពោះពន្ធលើប្រាក់ចំណូលត្រូវបានចែកចេញជាបីប្រភេទនោះ រួមមមានប្រភពចំណូលពីសកម្មភាព អាជីវកម្ម, ចំណូលបន្ទាប់បន្សំ និងចំណូលផ្សេងៗ មិនត្រូវបានយកមកធ្វើជាមូលដ្ឋានសម្រាប់គណនាគិតពន្ធទាំងអស់ នោះទេ ពោលគឺមានតែចំណូលពីសកម្មភាពអាជីវកម្ម និងចំណូលបន្ទាប់បន្សំ ធ្វើជាមូលដ្ឋានសម្រាប់គណនាប្រាក់រំដោះ ពន្ធលើប្រាក់ចំណូល ឬពន្ធអប្បបរមា។
គួរបញ្ចាក់ផងដែរថា ពន្ធលើប្រាក់ចំណូល គឺជាកាតព្វកិច្ចរបស់បុគ្គលនិវាសនជន សំដៅដល់រូបវន្តបុគ្គល និងនីតិបុគ្គល ដែលមានប្រាក់ចំណូលពីប្រភពកម្ពុជា និងប្រាក់ចំណូលពីប្រភពបរទេស។ ម្យ៉ាងទៀត សម្រាប់បុគ្កលអនិវាសនជន ជាបុគ្គលណាមួយដែលមិនមែនជាអ្នកជាប់ពន្ធនិវាសនជន និងទទួលបាននូវប្រាក់ចំណូលប្រភពកម្ពុជា ដែលមានប្រាក់ ចំណូលប្រភពកម្ពុជា៕
អត្ថបទ៖ ផល ធារិត

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច
-
ចរាចរណ៍១ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់