ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ ជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូត Stefano Toscano
នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសកិច្ចប្រជុំរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត Stefano Toscano នាយកមជ្ឈមណ្ឌលអន្តរជាតិប្រចាំទីក្រុងហ្សឺណែវសម្រាប់ការបោសសម្អាតមីនមនុស្សធម៌ (GICHD)។

នៅក្នុងឱកាសកិច្ចប្រជុំនេះ ភាគីទាំងពីរបានលើកឡើងអំពីទិដ្ឋភាពរួម នៃការអនុវត្តគោលការណ៍របស់អនុសញ្ញាអូតាវ៉ា ទាំងរដ្ឋភាគី និងរដ្ឋមិនមែនភាគី និងបញ្ហាហិរញ្ញវត្ថុ ដែលកើតឡើងដោយសារបញ្ហាកូវីដ និងវិបត្តិសង្គ្រាមនាពេលថ្មីៗនេះ។
បញ្ហាហិរញ្ញវត្ថុនេះ មិនមែនសម្តៅត្រឹមតែបញ្ហាកង្វះខាតថវិកាប៉ុណ្ណោះទេ ប៉ុន្តែក៏សម្តៅដល់បញ្ហាការបែងចែកថវិកាទៅកាន់តំបន់ដែលទាក់ទាញ និងចាំបាច់ខ្លាំង ដូចជាអ៊ុយក្រែនជាដើម។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមបណ្ឌិត ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ GICHD សម្រាប់ជំនួយដល់នៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការកសាងសមត្ថភាព ប្រព័ន្ធគ្រប់គ្រងព័ត៌មាន (Information Management System) និងការគ្រប់គ្រងការគម្រាមកំហែងដែលនៅសេសសល់ (Management of Residual Threat) ដែលក្រុមការងារបច្ចេកទេសរវាងភាគីទាំង២ កំពុងពិភាក្សាលើយុទ្ធសាស្រ្ត និងការរៀបចំទស្សនកិច្ចសិក្សា។
ជាមួយគ្នានេះ ឯកឧត្ដមទេសរដ្ឋមន្រ្តី បានលើកឡើងថាកម្ពុជាក្នុងនាមជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា កម្ពុជាមានភារកិច្ចសំខាន់ៗមួយចំនួន ហើយក៏បានកំណត់នូវអាទិភាពចំនួន៣ គឺសកលភាវូបនីយកម្ម ការបោសសម្អាតមីន និងកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន។

កម្ពុជាសង្កត់ធ្ងន់លើអាទិភាពសកលភាវូបនីយកម្ម ដែលកម្ពុជាមានគម្រោងអនុវត្តតាមរយៈការប្រើប្រាស់យន្តការសភា ក្រសួងការបរទេស និងតាមរយៈកម្រិតបច្ចេកទេសសកម្មភាពមីន។
ឯកអគ្គរដ្ឋទូត Stefano Toscano បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រកម្ពុជា ក្នុងនាមជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ជាពិសេសការគាំទ្រក្នុងការរៀបចំផែនការសកម្មភាព ជាពិសេសពាក់ព័ន្ធនឹងការរៀបចំ Monitoring Framework ដែលជាចំណុចសំខាន់ និងបញ្ហាប្រឈមនាពេលកន្លងមក។
ជាមួយគ្នានេះ GICHD បានបញ្ជាក់ពីគោលជំហរក្នុងការបន្តគាំទ្រ Sponsorship ដល់ប្រទេសជារដ្ឋភាគី និងមិនមែនរដ្ឋភាគី ក្នុងការចូលរួមកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា របស់គណៈប្រតិភូប្រទេសដែលមានការខ្វះខាត៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ