ព័ត៌មានជាតិ
លទ្ធផលប្រឡងបាក់ឌុបនៅខេត្តកំពង់ធំត្រូវបានប្រកាសជាផ្លូវការបេក្ខជនជាប់ជាង ៨០ ភាគរយ
ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី ២៣ ខែវិច្ឆិកាឆ្នាំ ២០២៣នេះ បានប្រកាសលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ២០២៣ ត្រូវបានប្រកាសជាផ្លូវការហើយ សម្រាប់មណ្ឌលក្នុងខេត្តកំពង់ធំ ប្រឡងជាប់ ៨០,៤៣%។

តាមការបញ្ជាក់របស់ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំបានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣មានមណ្ឌលសរុបចំនួន១៣ មានបេក្ខជនសរុបចំនួនជិត ៦ ពានន់នាក់ (៥ ៩០៧) ស្រីចំនួន ៣ ២២៧នាក់។
លោកបញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខេត្តកំពង់ធំសម័យប្រឡង ៦ វិច្ឆិកា ២០២៣ ចំនួនបេក្ខជនមកប្រឡង ៥ ៧៣៨ នាក់ ស្រី ៣ ១៥៥ នាក់ ចំនួនបេក្ខជនប្រឡងជាប់ ៤ ៦១៤ នាក់ ស្រី ២ ៦៨៨ នាក់ គិតជាភាគរយបេក្ខជនប្រឡងជាប់ ៨០,៤៣% បេក្ខជនប្រឡងជាស្រី ៨៥,២០% ចំនួនបេក្ខជនប្រឡងជាប់តាមនិទ្ទេសដែលមាននិទ្ទេស A ចំនួន២១ នាក់ ស្រី ៨ នាក់, និទ្ទេស B ចំនួន ២៥៦ នាក់ ស្រី ១៤៥ នាក់, និទ្ទេស C ចំនួន ៨៧៦ នាក់ ស្រី ៥២ នាក់, និទ្ទេស D ចំនួន ១ ៧១០ ស្រី ១ ០២៦ នាក់ និងនិទ្ទេស E ចំនួន ១ ៧៥២ នាក់ ស្រី ៩៣៧ នាក់។

លទ្ធផលដែលយើងទទួលបាននេះ គឺអាស្រ័យដោយបេក្ខជនខិតខំរៀនសូត្រ ឆ្លើយតបទៅនឹងកំណែ ទម្រង់វិស័យអប់រំព្រម ទាំងក្រសួងអប់រំយុវជននិងកីឡាមានគោលដៅពង្រឹងគុណភាពអប់រំ ពិសេសបេក្ខជនត្រូវមានចំណេះដឹងកាន់តែជ្រៅជ្រះពោលគឺអ្នកចេះគឺជាប់ ហើយនេះក៏ដោយសារការខិតខំរបស់សិស្សនិងការយកចិត្តទុកពីសំណាក់របស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្ត មាតា បិតា លោកគ្រូ អ្នកគ្រូ និងកងកម្លាំងប្រដាប់អាវុធផងដែរ៕


អត្ថបទ៖ ឈាង មករា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?