ព័ត៌មានជាតិ
ប្រឡងបាក់ឌុប៖ សិស្សនិទ្ទេសAនៅសៀមរាបនៅឆ្នាំនេះ កើនឡើងជាងឆ្នាំមុន
សិស្សដែលទទួលបាននិទ្ទេស A សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០២៣ មានការកើនឡើងជាងឆ្នាំមុន។ ឆ្នាំ២០២៣ ខេត្តសៀមរាបមានសិស្សទទួលបាននិទ្ទេស A ១៨៨នាក់ រីឯ ឆ្នាំ២០២២ មានចំនួន ១១១នាក់ កើនឡើង ៧៧នាក់។ នេះបើតាមរដ្ឋបាលខេត្តសៀមរាប។

ក្នុងចំណោមបេក្ខជនប្រឡងជាប់និទ្ទេស A ទាំង១៨៨នាក់ ក្នុងនោះមានសិស្សម្នាក់ឈ្មោះ ទក ភីរ៉ាវីន មកពីវិទ្យាល័យ១០មករា១៩៧៩ ជាប់និទ្ទេស A លំដាប់ពិន្ទុ១០០ពេញ ដែលជាបេក្ខជនប្រឡងបាក់ឌុបកាលពីថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ បន្ទាប់ពីបេក្ខជន ទក ភីរ៉ាវីន ដែលទទួលបានពិន្ទុពេញ ១០០ពិន្ទុ គឺបេក្ខនារី ឈ្មោះ ឡេង សុគន្ធផុស្សតី វ័យ១៧ឆ្នាំ ដែលជាយុវសិស្សសិក្សាថ្នាក់វិទ្យាសាស្ត្រពិត ទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជាលំដាប់ពិន្ទុ៩៩.៩៩៩។

តាមរដ្ឋបាលខេត្តសៀមរាប ចាប់តាំងពីឆ្នាំ២០១៨មក សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្របាក់ឌុបនិទ្ទេសA មានការកើនឡើងជារៀងរាល់ឆ្នាំ ក្នុងនោះ៖ ឆ្នាំ២០១៨ ចំនួន២១នាក់ , ឆ្នាំ២០១៩ ចំនួន៣៨នាក់ , ឆ្នាំ២០២០ មិនមាន , ឆ្នាំ២០២១ ចំនួន១៥៣ នាក់ , ឆ្នាំ២០២២ ចំនួន ១១១នាក់ និង ឆ្នាំ២០២៣ ចំនួន ១៨៨នាក់។
សូមបញ្ជាក់ថា សិស្សនិទ្ទេស A ឆ្នាំនេះ មានចំនួន១.៦៧៣នាក់ ខ្ពស់ជាងឆ្នាំ២០២២ ដែលមានចំនួន ១.០៤៨នាក់ ប៉ុន្តែទាបជាងឆ្នាំ២០២១ ដែលមានចំនួន ១.៧៥៣នាក់។ សម្រាប់បេក្ខជនចុះឈ្មោះប្រឡងសរុបមានចំនួនចំនួន ១៣៧ ៤១២នាក់ ស្រី ៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧ ស្មើនឹង ៥ ៥៤៣បន្ទប់៕
ដោយ៖ គឿន វេត


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?