Connect with us

ព័ត៌មានជាតិ

លោក ស៊ីន ចាន់សេរីវុត្ថា៖ យន្តហោះខ្នាតធំដឹកភ្ញៀវអូស្រ្តាលី​ចូលសៀមរាប បង្ហាញសក្តានុពល និងសមត្ថភាពរបស់ព្រលានថ្មី

បានផុស

នៅ

ការទទួលភ្ញៀវទេសចរ មកពីប្រទេសអូស្រ្តាលី ប្រមាណជាង ២០០នាក់ នៅល្ងាចថ្ងៃទី ២៤ វិច្ឆិកានេះ គឺបានបង្ហាញ​ពីលទ្ធភាព និងសមត្ថភាពគ្រាប់គ្រាន់ក្នុងការទទួលជើងហោះហើរត្រង់ពីតំបន់ឆ្ងាយៗ ដែលពីមុនអាកាស​យានដ្ឋាន​អន្តរជាតិសៀមរាបចាស់ ពុំអាចអនុញ្ញាតឱ្យចុះចតយន្តហោះធុនធំបាន ដោយសារមានការព្រួយ​បារម្ភពីផលប៉ះពាល់ប្រា​សាទ​អង្គរវត្តជាបេតិកភណ្ឌ ពិភពលោក ដែលកើតឡើងដោយសារសំឡេងរំញ័រយន្តហោះធុនធំ និងហេដ្ឋារចនាសម្ព័ន្ធ​អាកាសយាន នៅមានកម្រិត ជាដើម។ នេះជាការលើកឡើងរបស់លោក ស៊ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជា​អ្នក​នាំពាក្យនៃអធិការដ្ឋានអាកាសចរស៊ីវិល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ីន ចាន់សេរីវុត្ថា បានប្រាប់កម្ពុជាថ្មីថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ពិតជាមានសមត្ថភាព​គ្រប់គ្រាន់ ក្នុងការធានាសន្តិសុខ និងសុវត្ថិភាពអាកាសចរណ៍ ជួនអ្នកដំណើរតាមផ្លូវអាកាស និងក្រុមហ៊ុនអាកាស​ចរណ៍ ប្រកបដោយផាសុខភាព ស្ថេរភាព និងចីរភាព។

អ្នកនាំពាក្យអាកាសចរស៊ីវិល បានជំរុញ និងលើទឹកចិត្តដល់ការខិតខំប្រឹងប្រែងនានា ដើម្បីរៀបចំបើកជើងហោះហើរត្រង់ ប្រក្រតី (Direct Scheduled Flights) ពីគ្រប់ទិសទីនៃអន្តរទ្វីប ដូចជា អឺរ៉ុប មជ្ឈឹមបូពាហ៌ ឥណ្ឌា និងសហរដ្ឋ​អាមេរិកជាដើម តាមរយៈការប្រើប្រាស់យន្តហោះធុនធំ និងហោះហើររយៈចម្ងាយឆ្ងាយ ដោយមិនចាំបាច់​ធ្វើការតភ្ជាប់​ជើង​ហោះហើរក្នុងតំបន់ មកកាន់ខេត្តសៀមរាប ក្រោមគោលនយោបាយបើកចំហរជើងមេឃរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានរៀបចំពិធីពិធីស្វាគមន៍​ទទួលជើងហោះហើរដឹកជញ្ជូនអ្នកដំណើរចំនួន ២០៨នាក់ មកកាន់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) តាមជើងហោះហើរត្រង់ពីទីក្រុងស៊ីដនីយ៍ (Sydney) នៃប្រទេស​អូស្ត្រាលី (Australia) ដោយប្រើប្រាស់យន្តហោះធុនធំ (Wide-Body Aircraft) ប្រភេទប៊ូអ៊ីង (Boeing) ៧៧៧-២០០។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ទទួលស្វាគមន៍ភ្ញៀវ​ទេសចរពីអូស្រ្តាលី ដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅវេលាម៉ោងជាង ៦ល្ងាច។

បើតាមលោក ស៊ីន ចាន់សេរីវុត្ថា ការរៀបចំពិធីស្វាគមន៍នេះ គឺដើម្បីបង្ហាញជូនសាធារណៈជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រតិបត្តិករអាកាសចរណ៍ ភ្នាក់ងារទេចរណ៍ និងវិស័យផ្សេងៗ ដែលពាក់ព័ន្ធវិស័យដឹកជញ្ជូនអ្នកដំណើរ និងទំនិញ អំពីសមត្ថភាព និងបដិសណ្ឋារកិច្ចដ៏ល្អរបស់កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

អ្នកនាំពាក្យ៖ ការតែងតាំងមេបញ្ជាការកងទ័ពជើងទឹកដោយព្រះរាជក្រឹត្យ តាមសំណើនាយករដ្ឋមន្រ្តី គឺស្របតាមច្បាប់ គ្មានអ្វីខុសឡើយ

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

មេ​ដឹក​នាំ​របប​យោធា​មី​យ៉ាន់​ម៉ា​​​ប្រកាស​​រៀបចំ​បោះ​​ឆ្នោត​​នៅ​ដើម​​ឆ្នាំ​២០២៦

ព័ត៌មានជាតិ៤០ នាទីutes មុន

ជិត១០០ឆ្នាំនៃការស្វែងរកទីបំផុតព្រះសិរពុទ្ធបដិមាមួយរកឃើញដងខ្លួនវិញហើយ

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

ជនជាតិ​សិង្ហបុរី​ដែល​អត់​ការងារ​ធ្វើ នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ៤ ៥០០​ដុល្លារ

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

អាហ្សង់ទីន​ប្រកាសកាន់ទុក្ខបីថ្ងៃ​ចំពោះហេតុ​ការណ៍​​ទឹកជំនន់​ទឹកភ្លៀង​​​ដ៏សាហាវ​​

Sokha Hotels

ព័ត៌មានពេញនិយម