ព័ត៌មានជាតិ
ADB អនុម័តកម្ចី ៥០ លានដុល្លារ ដល់កម្ពុជា ធ្វើការកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន ៥០ លានដុល្លារ ដើម្បីគាំទ្រ រាជ រដ្ឋាភិបាលកម្ពុជាក្នុង ការកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ប្រទេស ឈានទៅរកការផ្តល់សេវា សាធារណៈប្រកបដោយប្រសិទ្ធភាព និងការសម្រេចបានកំណើនប្រកបដោយបរិយាប័ន្ន។ នេះបើតាមចេញផ្សាយ របស់ធនាគារអភិវឌ្ឍន៍អាស៊ីនៅថ្ងៃទី ២៤ ខែវិច្ឆិកានេះ។
យោងតាមប្រភពដដែលបានឱ្យដឹងដូច្នេះថា កម្មវិធីរងទីពីរនៃកម្មវិធី ពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ ផ្អែកលើ សមិទ្ធិផលរបស់កម្មវិធីរងទីមួយ ដើម្បីពង្រឹងគោលនយោបាយ និងក្របខ័ណ្ឌបទប្បញ្ញតិ្តសម្រាប់ការគ្រប់គ្រងចំណាយ និងចំណូលព្រមទាំងសមត្ថភាពស្រូបយកនៃក្រសួងដែលបានជ្រើសរើសដើម្បីអនុវត្តកំណែទម្រង់ PFM និងពង្រឹង ទំនួលខុសត្រូវការងារត្រួតពិនិត្យរបស់អាជ្ញាធរសវនកម្មជាតិ។ ចំពោះវិធានការកំណែទម្រង់ដែលគាំទ្រដោយកម្មវិធីរង ទីពីរដើម្បីធ្វើទំនើបកម្មប្រព័ន្ធ PFM នៅកម្ពុជា ត្រូវបានអនុវត្តយ៉ាងពេញលេញមុនការអនុម័ត។
ការកែលម្អផែនការយុទ្ធសាស្ត្រ និងការរៀបចំថវិកាដើម្បីពង្រឹងអនុលោមភាពទៅនឹងគោលដៅគោលនយោបាយ, ការជំរុញការកៀរគរចំណូល ដើម្បីបង្កើនវិលាលភាពសារពើពន្ធសម្រាប់ចំណាយសាធារណៈជាអាទិភាព, ការពង្រឹងការគ្រប់គ្រងការវិនិយោគសាធារណៈសម្រាប់ការគ្រប់គ្រងចំណាយសាធារណៈប្រកបដោយប្រសិទ្ធភាព និង ការពង្រឹងការគ្រប់គ្រងបំណុលសាធារណៈ។ កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងក្នុងការជំរុញឌីជីថលភាវូបនីយកម្មនៃប្រព័ន្ធ PFM និង ការពង្រឹងសវនកម្មផ្ទៃក្នុងនិងខាងក្រៅ ស្ថិតក្នុងចំណោមវិធានការកំណែទម្រង់ ដើម្បីកែលម្អប្រសិទ្ធភាពប្រតិបត្តិការ ជំរុញ គណនេយ្យភាពហិរញ្ញវត្ថុ និងលើកកម្ពស់ការត្រួតពិនិត្យការចំណាយសាធារណៈ។
ជាមួយគ្នានេះដែរ លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា «កំណែ ទម្រង់ក្រោមហិរញ្ញប្បទានរបស់ ADB នេះ ឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍដែលកំណត់ដោយរាជរដ្ឋភិបាល ក្នុងដំណើរការគ្រប់គ្រងការចំណាយ និងចំណូលរបស់កម្ពុជា។ វានឹងបង្កើនសមត្ថភាពអនុវត្ត ការងាររបស់ក្រសួង និង ពង្រឹងមុខងារសវនកម្មខាងក្រៅ។ អន្តរាគមន៍នានាក្រោមកម្មវិធីនឹងផ្តល់នូវលំហសារពើពន្ធបន្ថែម ដែលអនុញ្ញាតឱ្យ រាជរដ្ឋាភិបាលអាចធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបាន និងគុណភាពនៃសេវាសាធារណៈ ព្រមទាំងគាំទ្រកំណើន ប្រកបដោយបរិយាបន្ន»។
ជាងនេះទៅទៀត ADB ជាដៃគូយូរមកហើយក្នុងការគាំទ្រកំណែទម្រង់ PFM របស់កម្ពុជាទាំងនៅថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ចាប់តាំងពីឆ្នាំ ២០០៨ មកម្លេះ។ កម្មវិធីរងទីពីរនេះបង្កើតឡើងផ្អែកលើមូលដ្ឋានទាំងនេះ និងរួមបញ្ចូលការ អភិវឌ្ឍសមត្ថភាពសម្រាប់មន្ត្រីរដ្ឋាភិបាល អំពីការរៀបចំថវិកាដែលឆ្លើយតបនឹងយេនឌ័រ និងរួមបញ្ចូលការបញ្ជ្រាប យេនឌ័រ នៅក្នុងថវិការបស់រាជរដ្ឋាភិបាលដើម្បីលើកកម្ពស់សមភាពយេនឌ័រ។ វាក៏មានបញ្ចូលផងដែរនូវការសម្របខ្លួន និងការកាត់បន្ថយផលប៉ះពាស់នៃបម្រែបម្រួលអាកាសធាតុ ក្នុង គម្រោងវិនិយោគសាធារណៈ ដើម្បីបង្កើនភាពធន់ទៅ នឹងគ្រោះថ្នាក់ធម្មជាតិ និងបានធានានូវការបែងចែកថវិកាដែលផ្តោតលើការកសាងភាពធន់នឹងអាកាសធាតុ។
ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថា នឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង៕
អត្ថបទ៖ ផល ធារិត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២៣ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ