ព័ត៌មានជាតិ
ខេត្តស្វាយរៀង មានសិស្សប្រឡងបាក់ឌុបជាប់បនិទ្ទេស A មានចំនួន ១៦នាក់
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានប្រកាសអំពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ នៅតាមបណ្ដាខេត្តនានា បន្ទាប់ពីបានប្រកាសនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣។

សម្រាប់នៅខេត្តស្វាយរៀង ក្នុងឆ្នាំ ២០២៣នេះ មានបេក្ខជនប្រឡងសរុបចំនួន ៤,១១៩នាក់។ ក្នុងនោះស្រីមានចំនួន ២,១៤១នាក់។ ចំពោះអ្នកប្រឡងជាប់មានចំនួន ៣,០០៥នាក់។ ក្នុងនោះស្រីចំនួន ១,៦៨៧នាក់។

សម្រាប់ឆ្នាំ ២០២៣នេះ នៅទូទាំងខេត្តស្វាយរៀង មានសិស្សប្រឡងជាប់បាក់ឌុបនិទ្ទេស A មានចំនួន១៦នាក់ ដែលក្នុងនោះស្រីចំនួន ៦នាក់។ បើប្រៀបធៀបនឹងឆ្នាំ ២០២២ សិស្សប្រឡងជាប់បាក់ឌុបនិទ្ទេស A នាឆ្នាំ ២០២៣នេះ មានការធ្លាក់ចុះចំនួនម្នាក់ ដោយនៅឆ្នាំ ២០២២ ខេត្តស្វាយរៀង មានសិស្សជាប់បនិទ្ទេស A មានចំនួន ១៧នាក់៕
អត្ថបទ៖ ភក្ដី

-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?