ព័ត៌មានជាតិ
បេក្ខជន ហែម ស៊ីណាត៖«ឆ្នាំនេះធ្លាក់ ឆ្នាំក្រោយ ប្រឡងទៀត ប្រឡងលុះក្ស័យ»
បេក្ខជនប្រឡងបាក់ឌុប អ្នកស្រី ហែម ស៊ីណាត អាយុ ៥៧ ឆ្នាំ ដែលមានវ័យចំណាស់ជាងគេនៅតែទទួលលទ្ធផលធ្លាក់ក្នុងការប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ (បាក់ឌុប) ជាលើកទី២ នៅឆ្នាំ ២០២៣។
តាមការប្រកាសលទ្ធផល នៃការប្រឡងនៅមណ្ឌលអនុវិទ្យាល័យទឹកថ្លា បង្ហាញថា អ្នកស្រី ហែម ស៊ីណាត ធ្លាក់ស្ទើរគ្រប់មុខវិជ្ជា លើកលែងតែមុខវិជ្ជាភូមិវិទ្យាមួយគត់ ដែលអ្នកស្រី បានជាប់និទ្ទេស E។

មានប្រសាសន៍ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ អ្នកស្រី ហែម ស៊ីណាតបានឱ្យដឹងថា អ្នកស្រីធ្វើមិនបានល្អលើវិញ្ញាសារគណិតវិទ្យា ភាសាបរទេស និងពលរដ្ឋវិទ្យា ខណៈមុខវិជ្ជាផ្សេងទៀតដូចជាប្រវត្តិ ខ្មែរអ្នកស្រីធ្វើបានច្រើនដែរ តែមិនឃើញលទ្ធផលល្អឃើញជាប់តែភូមិវិទ្យាមួយ។
អ្នកស្រី ហែម ស៊ីណាត បន្ថែមថា៖ «ខ្ញុំធ្វើខ្វះខាតចំណុចគណិតវិទ្យា និងភាសារបរទេស និងពលរដ្ឋវិទ្យា វិញ្ញាសារផ្សេងទៀត ខ្ញុំធ្វើបានច្រើនដែរ តែជាប់បានតែភូមិវិទ្យា១ ក្រៅពីនេះធ្លាក់ទាំងអស់»។
អ្នកស្រី ហែម ស៊ីណាត បានចូលរៀនថ្នាក់ទី១២ តែថ្ងៃសៅ-អាទិត្យ ប៉ុណ្ណោះ នៅសាលាខ្លាកូន ខេត្តបន្ទាយមានជ័យ ក្រៅពីនេះអ្នកស្រីរៀនតាមយូធូប និងទិញសៀវភៅអានខ្លួនឯងនៅផ្ទះ។

អ្នកស្រីថា នៅឆ្នាំក្រោយទៀត អ្នកស្រីនៅតែបន្តចូលរួមប្រឡងដើម្បីសម្រេចបំណងប្រាថ្នាដែលថា ការសិក្សារៀនសូត្រ មិនមែនរៀនតែមួយថ្ងៃទេ មួខែ ឬមួយឆ្នាំ គឺយើងរៀនមួយជីវិតដែលការអប់រំមានតម្លៃខ្ពស់។
បើតាមអ្នកស្រី ហែម ស៊ីណាត៖«ឆ្នាំ ២០២៣ ខ្ញុំប្រឡងមិនជាប់ ឆ្នាំ ២០២៤ ខ្ញុំនឹងបន្តទៅទៀត លុះត្រាតែខ្ញុំអស់ព្រះជន្ម បើខ្ញុំនៅមានព្រះជន្មខ្ញុំនៅបន្តរហូតសម្រេចបានជោគជ័យ»។
លទ្ធផលមិនល្អ២លើកនេះ អ្នកស្រីថា អន់ចិត្តដែរ ដែលធ្វើមិនបានល្អ តែអ្នកស្រីខំរៀនរាល់ថ្ងៃដែរ ដូចចាស់ថា ពេលចាស់ទៅការចងចាំក៏ក៏តិច ភ្លេចភ្លាំងច្រើន។
អ្នកស្រី ហែម ស៊ីណាត អាយុ ៥៧ ឆ្នាំ ជាគ្រូកិច្ចសន្យាអក្ខរកម្ម បានរៀនជាប់ឌីប្លូមនៅស្រុកកំណើតនៅខេត្តកំពត ហើយចំណាកស្រុកទៅរស់នៅភូមិពាក់ស្បែកស្រុក រតនមណ្ឌល ខេត្តបាត់ដំបងកាលពីឆ្នាំ ១៩៨៥ ហើយបន្តទៅរស់នៅភូមិ ថ្មរមៀលខាងកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាឆ្នាំ២០០៨៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល