ព័ត៌មានជាតិ
វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ប្តេជ្ញាពង្រឹងការទទួលខុសត្រូវ និងកិច្ចការពារអតិថិជន
នៅក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ បានបញ្ចប់នៅថ្ងៃនេះ ជាមួយនឹងការប្តេជ្ញាចិត្តរបស់អ្នកពាក់ព័ន្ធក្នុងវិស័យ ក្នុងការពង្រឹងបរិយាបន្នហិរញ្ញវត្ថុប្រកប ដោយការទទួល ខុសត្រូវ កិច្ចការពារអតិថិជន និងការគាំពារអតិថិជនក្នុងពេលលំបាក តាមរយៈការរៀបចំឥណទានឡើងវិញ ដើម្បីអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ ការប្តេជ្ញាចិត្តនេះបានធ្វើឡើងនៅក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ ក្រោមប្រធានបទបរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយទំនួលខុសត្រូវភាពធន់ និងនិរន្តរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដោយមានការចូលរួមពីអ្នកបង្កើតគោលនយោបាយ សេដ្ឋវិទូ ថ្នាក់ដឹកនាំអាជីវកម្ម ថ្នាក់ដឹកនាំធនាគារ និងមីក្រូហិរញ្ញវត្ថុ ព្រមទាំងភាគី ពាក់ព័ន្ធសំខាន់ៗផ្សេងទៀតសរុបចំនួន ៣២០នាក់ ដើម្បីពិភាក្សាអំពីនិន្នាការ និងបញ្ហាប្រឈម ចុង ក្រោយបំផុតនៅក្នុង វិស័យ។
នៅក្នុងសន្និសីទ ភាគីពាក់ព័ន្ធបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមជាច្រើនដើម្បីលើកកម្ពស់ និងពង្រឹងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងកិច្ចការពារអតិថិជន។ សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ គំនិតផ្តួចផ្តើមជាច្រើនត្រូវបានធ្វើឡើងដើម្បីកិច្ចការនេះដូចជា ១/ ស្តង់ដារកិច្ចសន្យាឥណទាន និងខចែងស្តង់ដារកិច្ចសន្យាឥណទាន ដែលត្រូវបង្កើតឡើង ដើម្បីបង្កើននូវតម្លាភាព និងកិច្ចការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ, ២/ ក្រមប្រតិបត្តិរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលបង្កើតឡើង ដើម្បីលើកកម្ពស់ការអនុវត្តអាជីវកម្មរបស់វិស័យធនាគារ និងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ទំនុកចិត្ត គណនេយ្យភាព និងការទទួលខុសត្រូវ តាមរយៈការកំណត់ស្តង់ដារប្រតិបត្តិការអាជីវកម្ម សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ, ៣/ គម្រោងសុវត្ថិភាព ហិរញ្ញវត្ថុសហគមន៍ ដែលធ្វើឡើងក្នុងខេត្តចំនួន៤ ក្នុងគោលដៅលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ សិទ្ធិ និងការការពារអតិថិជននៅតាមកម្រិតមូលដ្ឋាន, ៤/ កម្មវិធីបណ្តុះបណ្តាលដល់អគ្គនាយក និងភាគទុនិក/ក្រុមប្រឹក្សាភិបាល លើកិច្ចការពារ អតិថិជនដែលបង្កើតឡើង ដើម្បីពិនិត្យមើលតួនាទីរបស់ក្រុមប្រឹក្សាភិបាល និងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ដើម្បីធានាថា កិច្ចការពារអតិថិជនដ៏រឹងមាំនឹងត្រូវបានដាក់បញ្ចូល ទៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន និងដើម្បីរក្សាបាននូវនិរន្តរភាពនៅក្នុងគ្រឹះស្ថាន, ៥/ សិក្ខាសាលាថ្នាក់ តំបន់លើការពង្រឹង សមត្ថភាពថ្នាក់គ្រប់គ្រងរបស់គ្រឹះស្ថាន ហិរញ្ញវត្ថុ ដែលផ្តោតលើ ថ្នាក់ គ្រប់គ្រង នៅតាម សាខាថ្នាក់ខេត្ត ថ្នាក់ ស្រុក និងថ្នាក់តំបន់របស់គ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ, ៦/ កម្មវិធីការផ្តល់កម្ចីប្រកប ដោយការទទួលខុសត្រូវ បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សីលធម៌វិជ្ជាជីវៈរបស់មន្ត្រីឥណទាន និង មន្ត្រីពាក់ព័ន្ធការ ផ្តល់ ឥណទាន ដោយតម្រូវឱ្យប្រលងយកវិញ្ញាបណ្ណប័ត្ររៀងរាល់បីឆ្នាំម្តង រួមទាំងកិច្ចខិតខំ ប្រឹងប្រែង ជាច្រើនផ្សេង ទៀត, ៧/ វិធានផ្តល់ឥណទាន ដែលត្រូវបានឡើងក្នុងគោលបំណងធានាថា សមត្ថភាព ខ្ចីប្រាក់របស់អតិថិជនត្រូវបានវាយតម្លៃដោយម៉ត់ចត់និងត្រឹមត្រូវ ដើម្បីកាត់បន្ថយការជាប់បំណុល ច្រើនលើស លុប និងបញ្ចៀសហានិភ័យជា ប្រព័ន្ធនានា។
ស្របពេលជាមួយគ្នានេះដែរ តាមរយៈអង្គសន្និសីទ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានជំរុញ សមាជិករបស់ ខ្លួនឱ្យពិនិត្យមើលលទ្ធភាពក្នុងការជួយអតិថិជនតាមរយៈការរៀបចំឥណទានឡើងវិញ ទៅតាមករណីជាក់ស្តែង នៅក្នុងវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប វិស័យអចលនទ្រព្យ និងវិស័យដែលរង ផលប៉ះពាល់ផ្សេងទៀត ជូនអតិថិជនដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ការប្តេជ្ញាចិត្តនេះបានធ្វើឡើង ក្នុងបរិបទដែលរាជរដ្ឋាភិបាលកម្ពុជាបានរឹតបន្តឹងកិច្ចការពារ អតិថិជន តាមរយៈ ការចេញសេចក្តីថ្លៃងការណ៍រួមនាដើមឆ្នាំ២០២៣ របស់ ក្រសួងមហាផ្ទៃ និង ធនាគារជាតិ នៃ កម្ពុជា(NBC) ក្នុងការទប់ស្កាត់ សកម្មភាព កម្ចីខុសច្បាប់ រួមទាំង ការពង្រឹងនូវកិច្ចការពារអ្នកប្រើប្រាស់របស់គណៈកម្មការ ការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (កបប) នៃក្រសួងពាណិជ្ជកម្ម។
សូមបញ្ជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និង កាត់បន្ថយភាពក្រីក្រ ក្នុងរយៈពេលជាង៣ទសវត្សរ៍មកនេះ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុដល់ ប្រជា ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ការរីកចម្រើនដ៏ឆាប់រហ័សនៃវិស័យនេះ ក៏បាននាំមកនូវ បញ្ហាប្រឈមមួយចំនួន ពិសេសក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ដែលទាមទារឱ្យគ្រប់ភាគីទាំងអស់រួមគ្នា ដោះស្រាយ។ ហើយការប្តេជ្ញា នាពេលនេះ គឺជាសខីភាពបង្ហាញនូវឆន្ទៈមុតមាំរបស់វិស័យ ដើម្បីធានាបាននូវកំណើនប្រកប ដោយ បរិយាបន្ន និងនិរន្តភាពក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍២០ ម៉ោង ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី