ព័ត៌មានជាតិ
សិស្សនៅរស់នៅតំបន់ស្នងអន ទទួលបានសម្ភារៈសិក្សា និងប្រជាពលរដ្ឋជាង១០០គ្រួសារ ទទួលអំណោយពីសប្បុរសជន
សិស្សានុសិស្សប្រមាណ ៥០នាក់ រស់នៅតំបន់ស្នងអន ដែលកំពុងសិក្សានៅសាលាបឋមសិក្សា ទទួលបានសម្ភារ សិក្សាពីសប្បុរសជន រីឯប្រមាណប្រមាណជាង ១៦០ គ្រួសារ ក៏ទទួលគ្រឿងឧបភោគបរិភោព ពីសប្បុរសជនផងដែរ។
នៅថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០២៣, ក្រុមហ៊ុនអាជីវកម្មរ៉ែមាស “ឡេតចេង ម៉ាញនីង ឌីវេឡុបម៉ិន” (Late Cheng Mining) រួមជាមអាជ្ញាធរស្រុកសណ្តាន់ ចុះជួបសំណាលជាមួយសិស្សានុសិស្ស និងប្រជាពលរដ្ឋរស់នៅតំបន់ស្នងអន និងបានចែកជូនសម្ភារសិក្សា និងគ្រឿងឧបភោគបរិភោគ។
ក្នុងឱកាសនោះ លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្តាន់លើកឡើងថា សកម្មភាពសប្បុរសធម៌នេះ គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងចូលលើកស្ទួយការអប់រំប្រកបដោយ សមធ៌ម ស្របជាមួយចក្ខុវិស័យរបស់ក្រសួងអប់រំយុវជន និងកីឡាផងដែរ។
លោកបន្តថា ការផ្តល់ជូនសម្ភារសិក្សា ក្នុងពេលនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការសិក្សារបស់ក្មួយៗជាសិស្ស ខណៈដែលឆ្នាំសិក្សា ២០២៣-២០២៤ នឹងចាប់ផ្តើម នៅពេលឆាប់ៗខាងមុខ។ ហើយនេះជាការជួយសម្រាលនូវបន្ទុកចំណាយក្នុងការទិញនូវសម្ភារសិក្សា ព្រោះក្មួយៗ ក្នុងម្នាក់ទទួលបាន ទាំងសម្ពាធ សម្រាប់ដាក់សម្ភារ ប៉ិច និងសៀវភៅសរសេរ។
ចំពោះប្រជាពលរដ្ឋវិញ ក៏ទទួលបាននូវគ្រឿងឧបភោគបរិភោព ដែលមានទាំងអង្ករ និងគ្រឿងទេស ក្នុងការផ្គត់ផ្គង់ជីវភាព កាត់បន្ថយចំណាយបានមួយរយៈ ព្រោះប្រជាពលរដ្ឋខ្លះមានជីវភាពខ្វះខាត ក្រោយពីជួយនូវគ្រោះធម្មជាតិ កាលពីរដូវទឹកជំនន់កន្លងមក។
លោកអភិបាលស្រុកសណ្តាន់ សំណូមពរដល់ក្រុមហ៊ុន សូមយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ផ្ដល់អំណោយដល់ពួកគាត់ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ជាបន្តបន្ទាប់ទៀត និង ជួយជួសជុលផ្លូវនៅក្នុងមូលដ្ឋានឱ្យបានល្អងាយស្រួលធ្វើដំណើរប្រកបដោយសុវត្ថិភាព។
ទន្ទឹមជាមួយគ្នានេះ លោកក៏ស្នើរដល់ក្រុមហ៊ុន ជួយធ្វើផ្លូវបន្ថែមនៅតំបន់ដាច់ស្រយាល ដើម្បីប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរទៅមក ជាពិសេសកុមារដែលត្រូវធ្វើដំណើរមកកាន់សាលារៀន។
អ្នកសម្របស្រួលក្រុមហ៊ុន “ឡេតចេង ម៉ាញនីង ឌីវេឡុបម៉ិន” (Late Cheng Mining) លោក “Mr. Wei” លើកឡើងផងដែរថា ក្រុមបាននាំយកគ្រឿងឧបភោគបរិភោពចែកជូនដល់ប្រជាពលរដ្ឋ នៅក្នុងឱកាសនេះ មានចំនួន ១៦៣គ្រួសារ ដែលអង្ករសរុបប្រមាណជាង ៣.២០០ គីឡូក្រាម ទឹកត្រី ១៦៣យួរ ទឹកស៊ីអ៊ីវ ១៦៣យួរ ត្រីខកំប៉ុង ១៦៣យួរ និងមី ១៦៣កេះ។
ជាមួយគ្នានេះ សិស្សានុសិស្ស សរុប ៥០នាក់ ទទួលបានសម្ភារសិក្សាសរុប សៀវភៅសរសេរ ៥០០ក្បាល ប៉ិច១០០ដើម ខ្មៅដៃ១០០ដើម។ ក្នុងនោះផងដែរ ក្រុមហ៊ុនជួយជួសជុល អាគារសិក្សាមួយខ្នង ៣បន្ទប់ និងដាក់ក្តារខៀន សរសេរហ្វឺត ចំនួនកប្លេរផងដែរ៕
អត្ថបទ៖ ឈាង មករា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន