Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល អាណត្តិទី៧ ផ្តល់អាទិភាពចម្បងលើការអភិវឌ្ឍ​ធនធានមនុស្ស ដែលផ្នែកមួយនៃយុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១

បានផុស

នៅ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី​ចុះហត្ថលេខាលើកិច្ចព្រមព្រៀង​រវាង​សមាគម អ.ម.ត សមាគមសភាពាណិជ្ជកម្មអានហ៊ួយនៅកម្ពុជា និងសាកលវិទ្យាល័យអានហ៊ួយ នៃសាធារណរដ្ឋ​ប្រជាមានិតចិន ដែលជាកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធាន​មនុស្សកម្ពុជានៅ​សាធារណរដ្ឋប្រជា​មានិតចិន នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លីវ យិន ប្រធានសមាគមពាណិជ្ជកម្មអានហ៊ួយនៅកម្ពុជា បានបង្ហាញក្ដីសោមនស្សរីករាយជាទីបំផុត​ដែលបានជួបជាមួយលោកជំទាវបណ្ឌិត និងក្រុមការងារ ព្រមទាំងគណៈប្រតិភូ នាឱកាសក៏វិសេសវិសាលនោះ។  លោកបានបន្តទៀតថា ឆ្នាំ២០២៣ គឺជាខួបលើកទី ៦៥ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដែលជាមិត្ត​ភាពបែបប្រពៃណី និងមានរយៈកាលយូរអង្វែងមួយ ព្រមទាំងមានការរីកចម្រើនរឹងមាំជាលំដាប់ ។ ស្ថិតក្រោម​បរិយាកាស​ដ៏ល្អប្រសើរនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ សមាគមពាណិជ្ជកម្មអានហ៊ួយនៅកម្ពុជា ក៏បានចូលរួមចំណែកក្នុងគ្រប់កោសិកានៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈក្នុងនាមជាតំណាង​អចិន្រ្ដៃយ៍របស់សហគ្រិនខេត្តអានហ៊ួយនៅកម្ពុជា ជាពិសេស តាមរយៈការរួមចំណែកក្នុងការកសាង​ធនធាន​មនុស្សនៅកម្ពុជា ផងដែរ។ 

លោកសាស្រ្តាចារ្យបណ្ឌិត KUANG Guangli  សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអានហ៊ួយ ក៏បានសម្ដែង​នូវសេចក្ដីអំណរសាទរយ៉ាងកក់ក្ដៅចំពោះជោគជ័យ ដែលសម្រេចបានពីពិធីចុះហត្ថលេខានេះ ព្រមទាំងថ្លែងអំណរគុណ​ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារនៃសមាគម  អ.ម.ត ក៏ដូចជា សមាគមពា​ណិជ្ជកម្មខេត្តអានហ៊ួយនៅកម្ពុជា ដែលតែងយកចិត្តទុកដាក់ខ្ពស់ និងខិតខំប្រឹងប្រែង រហូតទទួលបានលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការមួយនេះ។

ជាការឆ្លើយតប លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណចំពោះសមាគមអានហ៊ួយនៅកម្ពុជា ដែលបានផ្តល់អា​ហារូបករណ៍ជូននិស្សិតកម្ពុជា តាមរយៈសមាគម អ.ម.ត ក៏ដូចជាសាកលវិទ្យាល័យអានហ៊ួយ ដែលតែងជួយស​ម្រួបសម្រួលដល់ការសិក្សា និងស្នាក់នៅរបស់និស្សិត អ.ម.ត ដោយយកចិត្តទុកដាក់គួរជាទីកក់ក្តៅ ។ លោកជំទាវ​បណ្ឌិត ក៏បានគូសបញ្ជាក់ផងដែរថា ដូចអាណត្តិមុនៗដែរ  រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា បានផ្តល់អាទិភាព​ចម្បងលើការអភិវឌ្ឍធនធានមនុស្ស ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ហើយក៏ជាការយក​ចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ផងដែរ ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ក៏បានស្នើឱ្យសមាគមអានហ៊ួយនៅកម្ពុជា បន្តសហការជិតស្និទ្ធជាមួយ​ក្រុមការងារ អ.ម.ត ចិន និងសាកលវិទ្យាល័យអានហ៊ួយ ដើម្បីធ្វើយ៉ាងណាឱ្យការបញ្ជូននិស្សិតនៅដំណាក់កាលបន្ទាប់ សម្រេចទៅតាមផែនការដែលបានគ្រោងទុក និងសង្ឃឹមថានិស្សិត អ.ម.ត ដែលត្រូវបានជ្រើសរើសឱ្យទៅបន្តការសិក្សា នឹងទទួលបានការយកចិត្តទុកដាក់ និងបញ្ចប់ការសិក្សាដោយជោគជ័យគ្រប់ៗគ្នា ។

គួរបញ្ជាក់ផងដែរថា គិតចាប់តាំងពីឆ្នាំ២០១១ សមាគម អ.ម.ត បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ក្នុងក្រប​ខណ្ឌ​ក្រៅប្រទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ, បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាធារណរដ្ឋប្រជាមានិត​ចិនមានចំនួន ១៨៦ នាក់ ក្នុងនោះមាននិស្សិតចំនួន ១៤៨ នាក់ កំពុងសិក្សា និងចំនួន ៣៨ នាក់ បានបញ្ចប់​ការសិក្សាដោយជោគជ័យ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៩ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២២ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២១ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៥ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម