Connect with us

ព័ត៌មានជាតិ

លោក យ៉ង សាំងកុមារ ណែនាំសមាជិកអ្នកផលិតពូជស្រូវ ឲ្យបង្កើនការផលិតពូជស្រូវ ៣ ប្រភេទ មានទីផ្សារខ្ពស់ តម្លៃល្អ

បានផុស

នៅ

លោក​បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ណែនាំ​ដល់​សមាជិក​អ្នក​ផលិត​ពូជ​ស្រូវ​ទាំងអស់ ឲ្យ​ព្យាយាម​បន្ត និង​បង្កើន​ការ​ផលិត​ពូជស្រូវ​មាន​តម្លៃ​ល្អ​សម្រាប់​ទីផ្សារ​ទៅ​តាម​ប្រព័ន្ធ​ពូជ​សុទ្ធ ពិសេស​ពូជស្រូវ «ផ្កា​រំដួល សែន​ក្រអូប ០១ និង​ពូជ​ចំប៉ី​ស ៧០» ដែល​មាន​ទីផ្សារ​ខ្ពស់ និង​តម្លៃ​ល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃ​ទី ២៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ លោក​បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ដឹកនាំ​ក្រុម​ការងារ​ពី​នាយកដ្ឋាន​កសិកម្ម ដើម្បី​លើក​ទឹកចិត្ត​ដល់​កសិករ នៃ​សហគមន៍​អង្គ​បក្សី ស្ថិត​នៅ​ភូមិ​អង្គ​បក្សី ឃុំ​ជាងទង ស្រុក​ត្រាំកក់ ឲ្យ​ចូលរួម​បន្ថែម​ទៀត​ក្នុង​ការ​ផលិត​ស្រូវ​ពូជ​សុទ្ធ ជាពិសេស​កសិករ​ដែល​មាន​ផ្ទៃដី​ទំហំ​តូច។

នា​ឱកាស​នោះ លោក​បណ្ឌិត យ៉ង សាំងកុមារ ក៏បាន​ណែនាំ​ដល់​សមាជិក​អ្នក​ផលិត​ពូជ​ស្រូវ​ទាំង​អស់ ឲ្យ​ព្យាយាម​បន្ត និង​បង្កើន​ការ​ផលិត​ពូជ​សុទ្ធ​ឲ្យ​បាន​ជា​ប្រចាំ ដើម្បី​ធានា​នូវ​ស្រូវ​មាន​គុណភាព​ល្អ ទិន្នផល​ខ្ពស់ និង​ទទួល​បាន​ប្រាក់ចំណូល​ច្រើន ដែល​អាច​ជួយ​សេដ្ឋកិច្ច​គ្រួសារ និង​សហគមន៍​ទាំងមូល​ផង​ដែរ។ លោក​បណ្ឌិត ណែនាំ​ទៀត​ថា «ត្រូវ​បង្កើន​ការ​ផលិត​ពូជ​ដែល​មាន​តម្លៃ​ល្អ​សម្រាប់​ទីផ្សារ​ទៅ​តាម​ប្រព័ន្ធ​ពូជ​សុទ្ធ ជាពិសេស​ពូជស្រូវ ផ្កា​រំដួល សែន​ក្រអូប ០១ និង​ពូជ​ចំប៉ី​ស ៧០ ដែល​ជា​ពូជស្រូវ​ប្រណីត និង​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់ និង​តម្លៃ​ល្អ»។ ទន្ទឹម​នោះ ត្រូវ​អនុវត្ត​ឲ្យ​បាន​នូវ​ការ​ធ្វើស្រែ​តាម​បច្ចេកទេស ដូចជា​ធ្វើ​ដី​រាបស្មើ​ល្អ មាន​ចង្អួរ​ខ្វាត់ខ្វែង ប្រព័ន្ធ​បញ្ចេញបញ្ចូល​ទឹក ដើម្បី​ងាយស្រួល​ក្នុង​ការ​ធ្វើតាម​បច្ចេកទេស​ស្ងួត​សើម។ ហើយ​ត្រូវ​រក្សាទុក​ស្រូវ​សម្រាប់​ហូប​ជាប្រចាំ ចៀសវាង​ប្រមូល​ផល​បាន​ហើយ​លក់​ទៅវិញ​ទាំងអស់ ដោយ​ទៅ​ទិញ​អង្ករ​ពី​ផ្សារ​មក​ហូប​មិន​ដឹង​ប្រភព​ច្បាស់លាស់​នោះ។

ជាមួយ​គ្នា​នោះ លោក​បណ្ឌិត យ៉ង សាំង​កុមារ ក៏បាន​ដឹកនាំ​សហគមន៍​ ច្រូត​ស្រូវពូជ​ស្រែបង្ហាញ ដើម្បី​ជា​គំរូ​ដល់​សហគមន៍ និង​បង្កើន​ភាព​ស្និទ្ធស្នាល​ផង​ដែរ។

គួរ​ជម្រាប​ថា កសិករ នៃ​សហគមន៍​អង្គ​បក្សី ស្ថិត​ក្នុង​ភូមិ​អង្គ​បក្សី ឃុំ​ជាងទង ស្រុក​ត្រាំកក់ បាន​អនុវត្ត​ការ​ច្រូត​ស្រូវពូជ​ស្រែ​បង្ហាញ​ពូជ​សុទ្ធ​ផ្កា​រំដួល លើ​ដី ៨,៥ ហិតា ដោយ​ទទួល​បាន​ផល​សរុប ២៤ តោន។ ក្នុង​នោះ កសិករ នៃ​សហគមន៍​ឣង្គ​បក្សី ក៏បាន​បង្ហាញ​នូវ​ស្នាមញញឹម​គ្រប់ៗ គ្នា ដោយសារ​ការ​ធ្វើ​ស្រែ​ផលិត​ពូជ​នេះ ទទួល​បាន​ទិន្នផល​ល្អ ប្រាក់​ចំណេញ​ខ្ពស់ លក់​បាន​តម្លៃ​ថ្លៃ (តម្លៃ​ជាង ១ ៧០០ រៀល ក្នុង​មួយ​គីឡូក្រាម​)។

សូម​បញ្ជាក់​ថា នៅ​ភូមិ​អង្គ​បក្សី មាន​កសិករ​ចំនួន ៣៣ នាក់ ចូលរួម​ផលិត​ពូជ​សុទ្ធ​ផ្កា​រំដួល លើ​ដី ៨,៥ ហិតា បាន​ផល​សរុប ២៤ តោន។ បើ​ធៀប​នឹង​ឆ្នាំ ២០២២ មាន​កសិករ ២១ នាក់ ចូលរួម​ការ​ផលិត​ពូជ។ នៅ​ឆ្នាំ ២០២៤ ខាងមុខ សហគមន៍ រំពឹង​ថា ចំនួន​អ្នក​ចូលរួម នឹង​កើន​ឡើង​កាន់តែ​ច្រើន​ថែម​ទៀត ដោយ​មើល​ឃើញ​ថា ការ​ធ្វើ​ស្រែ ផលិត​ពូជ ទទួល​ផល​ចំណេញ​ខ្ពស់ គឺ​បាន​ទិន្នផល​ខ្ពស់ លក់​បាន​ថ្លៃ។ សហគមន៍ ក៏​មាន​ផែនការ​ពង្រីក​វិសាលភាព ដើម្បី​ឲ្យ​ក្លាយ​ជា​សហគមន៍​ឈានមុខ​គេ​មួយ​ក្នុង​ការ​ផលិត​គ្រាប់​ពូជស្រូវ​ផ្កា​រំដួល​ផង​ដែរ។

ចំណែក ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កំពុង​បង្កើន​ការ​គាំទ្រ​ដល់​កសិករ​ធ្វើការ​ផលិត​គ្រាប់​ពូជ​សុទ្ធ​ផ្កា​រំដួល ដើម្បី​ឲ្យ​កសិករ​គ្រប់រូប​ទទួល​បាន​ពូជ​សុទ្ធ​ល្អ​សម្រាប់​ផលិត​ស្រូវ​អង្ករ​ប្រកប​ដោយ​គុណភាព ដែល​ជា​កត្តា​សំខាន់​ក្នុង​ការ​បង្កើន​ប្រាក់ចំណូល​របស់​កសិករ និង​សមត្ថភាព​ប្រកួតប្រជែង​របស់​អង្ករ​កម្ពុជា៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ វិនាទី មុន

ហ្សេលេនស្គី ប្រកាស ចង់សីញេកិច្ចព្រមព្រៀងរ៉ែ ជាមួយអាមេរិក តែមិនសុំទោស ត្រាំ ដាច់ខាត

ស្ត្រីមានផ្ទៃពោះ
ព័ត៌មានជាតិ១០ នាទីutes មុន

ត្រឹមឆ្នាំ២០២៤ រដ្ឋាភិបាលឧបត្ថម្ភថវិកាដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំប្រមាណ ២៩៦ពាន់លានរៀល

មុនីរស្មី
ជីវិតកម្សាន្ដ៤៧ នាទីutes មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ១១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម