Connect with us

ព័ត៌មានជាតិ

ផ្សាររាត្រីភូមិអាហារថ្មី​មួយ បង្ហាញ​ខ្លួន​​តាមផ្លូវជាតិ​លេខ ៥ នៅខណ្ឌប្ញស្សីកែវ

បានផុស

នៅ

ការសម្ពោធបើកដំណើរការផ្សាររាត្រីភូមិអាហារ ខណ្ឌប្ញស្សីកែវ គឺជា សក្ដានុពលអាជីវកម្មដែលនឹងទទួលបានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងទីក្រុង ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវស្របពេល​ដែល​ប្រជាពលរដ្ឋពីគ្រប់ខេត្ត នឹងមកដើរកម្សាន្តក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អក​អំបុក។ នេះជាការលើកឡើងរបស់ លោក ឃួង ស្រេងអភិបាល​រាជធានីភ្នំពេញ ក្នុងពិធី “ បើកសម្ភោធផ្សាររាត្រីភូមិអាហារមួយកន្លែង​នៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ការសម្ពោធបើកដំណើរការផ្សាររាត្រីភូមិអាហារ​ សម្រាប់បំពេញតម្រូវការទីផ្សារជាក់ស្តែងពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងទីក្រុង ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវនេះតែម្តង។

លោក ឃួង ស្រេង បាន​បញ្ជាក់ថា ការ​បណ្តាក់ទុនបើកដំណើរការផ្សាររាត្រីភូមិអាហារនាពេលនេះគឺជាការសម្រេចចិត្តវិនិយោគ​ដ៏ត្រឹមត្រូវ សមស្របទៅនឹងកាលៈទេសៈព្រឹត្តិការណ៍សង្គមកម្ពុជា ជាពិសេសគឺជាការត្រៀមលក្ខណៈទទួលស្វាគមន៍​បងប្អូនប្រជាពលរដ្ឋពីគ្រប់ខេត្ត ដែលនឹងអញ្ជើញមកដើរកម្សាន្តក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ ផ្សាររាត្រីភូមិអាហារ នឹងក្លាយជាជម្រើសដ៏គាប់ប្រសើរថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋក្នុងចំណុចប្រសព្វរវាងខណ្ឌប្ញស្សីកែវ និងខណ្ឌជ្រោយចង្វារថែមទៀតផង។

លោក ឃួង ស្រេង ក៏បានផ្តាំផ្ញើ​ឲ្យ​គណៈគ្រប់គ្រងផ្សារ ត្រូវចូលរួមសហការឱ្យបានល្អជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីសម្រួលចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់-ចំណតរបស់អតិថិជន ចៀសវាងបង្កការកកស្ទះ ការរំខាននានាដល់អ្នកធ្វើដំណើរតាមដងផ្លូវ ដោយត្រូវចាត់ទុកថា ការរៀបចំសណ្តាប់ធ្នាប់-ចំណតជូនអតិថិជនបានល្អប្រសើរ គឺជាការចូលរួមគោរព ច្បាប់ចរាចរណ៍ផ្លូវគោក និងជាចំណុចទាក់ទាញមួយដ៏សំខាន់សម្រាប់មូលដ្ឋានអាជីវកម្មរបស់ខ្លួនផងដែរ។

ផ្សាររាត្រីផ្លូវជាតិលេខ ៥ គឺជាគម្រោងអភិវឌ្ឍន៍ពិសេសមួយបង្កើតឡើងដោយក្រុមហ៊ុន ព្រីនស៍ មានស្តង់ជាង ៣០០ ដែល​មានទាំងអាហារ ភេសជ្ជៈ និងទំនិញគ្រប់ប្រភេទ ដែលបានចូលរួមលើកកម្ពស់ឱកាសការងារសម្រាប់ប្រជាជនក្នុង ទីក្រុងភ្នំពេញ។

គម្រោងនេះគ្របដណ្ដប់លើផ្ទៃដីសរុប ១,៨ ហិកតា ដែលក្នុងនោះមានវិថីពាណិជ្ជកម្ម ស្ដង់អាហារភេសជ្ជៈ និងផ្សារលក់រាយ ដែលអាចបំពេញនូវរាល់តម្រូវការរបស់អ្នកប្រើប្រាស់ ទាំងការកម្សាន្ត និងការសម្រាកលំហែផងដែរ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ វិនាទី មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ខេម
ជីវិតកម្សាន្ដ១៥ នាទីutes មុន

ខេម ដឹកនាំក្រុមតារាបាល់ទាត់កម្ពុជា ទៅចូលរួមសន្និសីទនៅប្រទេសថៃ ខណៈការប្រកួតមិត្តភាព ខិតជិតមកដល់

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

កូរ៉េ​ខាង​ជើង ថ្កោលទោស​ផែនការ​ហ្គាហ្សា​របស់​លោក ត្រាំ ថា​ជា​ទង្វើ​គួរ​ឲ្យ​អស់​សំណើច

ព័ត៌មានជាតិ១៧ នាទីutes មុន

មន្ទីរពេទ្យខេត្តស្វាយរៀង នឹងរៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីអបអរសាទរទិវានៃសេចក្តីស្រលាញ់

ជីវិតកម្សាន្ដ២២ នាទីutes មុន

ដើរចេញពីពិធីជប់លៀង Taylor Swift ឆ្លៀតធ្វើបែបនេះដាក់បុគ្គលិកគ្រប់ៗគ្នា (មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម