Connect with us

ព័ត៌មានជាតិ

ណែនាំ​ឲ្យ​ស្គាល់តំបន់សេដ្ឋកិច្ចពិសេសដ៏​ធំមួយ​នៅ​ខេត្តព្រះសីហនុ​ ទុនវិនិយោគ​ជាង ១ ពាន់​លានដុល្លារ មាន​រោងចក្រ​ផលិត​កង់ធំ​បំផុត​នៅ​កម្ពុជា

បានផុស

នៅ

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងផ្ដល់ការងារជូនដល់កម្មករនិយោជិតប្រមាណ ២៥.៦០០ នាក់ គិត​ត្រឹមខែសីហា ឆ្នាំ២០២៣។

ផ្តើមដំណើរការកាលថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០០៨ មានទីតាំង​ស្ថិតនៅ​ក្នុងភូមិពូធឿង ឃុំបិតត្រាង និងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុលើ​ផ្ទៃដីទំហំ ១១១៣ ហិកតា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមាន​គម្រោង​វិនិយោគ​សរុបប្រមាណ ២៣១ គម្រោង (ដំណើរការសកម្មភាពចំនួន ១០៤ គម្រោង) ជាមួយ​ទុនវិនិយោគប្រមាណ ១.៥៤២លានដុល្លារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុខសញ្ញាវិនិយោគមានដូចជា៖ សំបកកង់រថយន្ត បន្ទះសូឡា ក្តារបន្ទះ សម្ភារៈអេឡិចត្រូនិក ខ្សែបង្គុំអគ្គិសនី គ្រឿងបន្លាស់រថយន្ត ស៊ុមទូរទស្សន៍ គ្រឿងចក្រលើកដាក់ទំនិញ ដែកទីប បរិក្ខារពេទ្យ ក្តារប៉ាកេ គ្រឿងសង្ហារឹម សម្ភារៈបរិក្ខារសម្រាប់កីឡាប្រណាំងសេះ ចំណីសត្វ សម្ភារៈការិយាល័យ វត្ថុអនុស្សាវរីយ៍ សម្ភារៈការពាររាងកាយ សម្ភារៈបរិក្ខារកីឡា សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ស្រោមពូក សម្ភារៈការពារអគ្គីភ័យ សម្លៀកបំពាក់ ស្បែកជើង កាបូប វ៉ាលី សំបកវេចខ្ចប់ កាវ និងទឹកថ្នាំជាដើម។

ក្នុង​ចំណោមក្រុមហ៊ុនធំៗ​នៅ​តំបន់​សេដ្ឋកិច្ចពិសេស​ក្រុង​ព្រះសីហនុ ក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd. កំពុង​វិនិយោគរោងចក្រ​ផលិតសំបកកង់យានយន្តក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាមួយ​ទុនវិនិយោគ​ជាង ២៩៧ លាន​ដុល្លារ

ដំណើរការ​នៅ​ក្នុងឆ្នាំ២០២២ លើផ្ទៃដីទំហំ ២១ហិកតា ក្រុមហ៊ុន​វិនិយោគលើការផលិតសំបកកង់យានយន្តគ្រប់ប្រភេទដែល​មាន​សមត្ថភាពផលិតបានប្រមាណ ៥,៩លានសំបកកង់ក្នុងមួយឆ្នាំ និងផ្តល់​ឱកាសការងារប្រមាណ ៩៤៨កន្លែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម