ព័ត៌មានជាតិ
ថ្ងៃនេះខួប ១៨ ឆ្នាំនៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
ជាការពិតកូនខ្មែរគ្រប់រូបបានចង់ចាំមិនភ្លេចនិងចូលរួមអបអរសាទរខួប ១៨ ឆ្នាំនៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (២៥វិច្ឆិកា ២០០៥-២៥ វិច្ឆិកា២០២៣)។
គិតមកត្រឹមថ្ងៃទី ២៥ ខែវិច្ឆិកាឆ្នាំ២០២៣ គឺជាខួបលើកទី ១៨ ឆ្នាំហើយ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូកាលពីថ្ងៃទី ២៥ ខែវិច្ឆិកាឆ្នាំ២០០៥ កន្លងទៅ ។

សិល្បៈល្ខោនស្បែកធំគឺមានប្រវត្តិនិង អាយុកាលជាយូរលង់ណាស់មកហើយលើទឹកដីនៃព្រះរាជាណាច ក្រកម្ពុជាត្រូវបានសកលលោកទទួលស្គាល់និងឲ្យត ម្លៃថាជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យនិងបានដាក់ប ញ្ចូលជាបេតិកភណ្ឌពិភពលោកខាងបេតិកភណ្ឌប ញ្ចេញសំឡេងនិងអរូបីយ៍របស់មនុស្សជាតិក្នុងឆ្នាំ២ ០០៥ របស់អង្គការយូណេស្កូទៀតផងដែលនេះជាមោទនភាពជាតិមួយដ៏ត្រចះត្រចង់មិនអាចកាត់ថ្លៃបាន។

ល្ខោនស្បែកធំអាចត្រូវបានគេហៅឈ្មោះម្យ៉ាងទៀតថា «ណាំងស្បែកធំ» ជាសិល្បៈស្រមោលមួយបែបដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពីស្បែកមកសម្តែងជាឈុតឆាកសាច់រឿង ហើយរូបឆ្លាក់ពីស្បែកទាំងនោះត្រូវគេដាប់និងឆ្លាក់ជារូបអាទិទេពដែលភាគច្រើ នជារឿងបែបព្រហ្មណ៍សាសនា។

ល្ខោនស្បែកធំឬល្ខោនស្រមោលស្បែកធំ គឺជាល្ខោនដែលមានវ័យចំណាស់បំផុតនៅក្នុងប្រទេសកម្ពុជា ដែលអាចជាសំណល់ពីសម័យបុរាណហាក់បីដូចនៅតាមសិលាចារឹកតាមប្រាសាទ។ល្ខោនស្រមោលស្បែ កធំមានដើមកំណើតប្រហែលកើតឡើងមុនសម័យអង្គរ ដោយសារយោងតាមសិលាចារឹកលេខ K.១៥៥ នៅគោករកានៅក្នុងសតវត្សរ៍ទី ៩៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ