ព័ត៌មានជាតិ
សត្វមាន់ ទា ជិត១០០ក្បាល ត្រូវបានសម្លាប់ បន្ទាប់ពីស្ត្រីម្នាក់ឆ្លងជំងឺផ្តាសាយបក្សីនៅក្នុងស្រុកដងទង់
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ម៉េង សន្តិភាព ប្រធានការិយាល័យផលិតកម្ម ដឹកនាំមន្ត្រីជំនាញចុះផ្សព្វផ្សាយអប់រំ និងសម្លាប់សត្វមាន់ទាប្រមាណជិត១០០ក្បាល បន្ទាប់ពីស្ត្រីម្នាក់បានឆ្លងជំងឺផ្តាសាយបក្សី ដែលស្ថិតនៅក្នុងភូមិត្រពាំងឫស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត។

លោក ម៉េង សន្តិភាព ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តកំពត បានឱ្យដឹងថា ក្រោយទទួលព័ត៌មានពីមន្ត្រីមូលដ្ឋានស្តីពីហេតុការណ៍មាន់ទាឈឺងាប់ និងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនូវករណីពលរដ្ឋរស់នៅភូមិត្រពាំងឫស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់បានឆ្លងមេរោគផ្តាសាយបក្សី លោកប្រធានការិយាល័យផលិតកម្មបានដឹកនាំមន្ត្រីក្រោមឱវាទចុះដល់គោលដៅភ្លាមៗតែម្តង។

លោកប្រធានការិយាល័យបានចុះពេញមួយថ្ងៃនេះ មន្ត្រីជំនាញបានសហការជាមួយអាជ្ញាធរក្នុងមូលដ្ឋាន បានអប់រំណែនាំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ព្រមទាំងបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺនោះ។
លោក ម៉េង សន្តិភាព ប្រធានការិយាល័យបានបន្តឲ្យដឹងថា ក្រុមជំនាញក៏បានសម្លាប់សត្វមាន់ទាមានជំងឺចំនួន ៩១ក្បាល រួចជីកកប់យ៉ាងប្រយ័ត្នខ្ពស់បំផុត ហើយត្រូវប៉ះប៉ូវដោយការផ្តល់ពូជមាន់ទាជូនវិញក្រោយស្ថានភាពជំងឺបក្សីបានស្ងប់ស្ងាត់។

តាមការឱ្យដឹងពីអ្នកភូមិថា ប្រហែលជា១សប្តាហ៍មុន ក្នុងភូមិត្រពាំងឫស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ មានសត្វមាន់ទាចាប់ផ្តើមឈឺ និងងាប់ជាបន្តបន្ទាប់រហូតគ្រួសារនីមួយៗស្ទើរទាំងអស់ពីទ្រុង ជាមួយនោះ ស្ត្រីវ័យ២១ឆ្នាំម្នាក់ បានយកមាន់ងាប់ធ្វើម្ហូប រួចមានក៏អាការៈមិនស្រួលខ្លួនក៏ទៅទិញថ្នាំលេប។ ដោយសារស្ថានភាពមិនបានធូរស្បើយ អ្នកភូមិក៏ណែនាំឱ្យទៅជួបគ្រូពេទ្យស្រុកឈូកពិនិត្យ ហើយត្រូវបានបញ្ជូនបន្តទៅភ្នំពេញតែម្តង។

ក្រោយមកស្រាប់តែឮដំណឹងថា ស្ត្រីម្នាក់នោះបានឆ្លងជំងឺផ្តាសាយបក្សី ដែលបានធ្វើឱ្យអ្នកភូមិមានការភ្ញាក់ផ្អើល និងមានការព្រួយបារម្ភគ្រប់ៗគ្នាយ៉ាងខ្លាំងបំផុត៕
អត្ថបទ៖ សឹង រ៉ាត់






-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច