ព័ត៌មានជាតិ
អាជ្ញាធរអេដស៍នឹងចុះចែកស្រោមអនាម័យ ១០ ម៉ឺនស្រោមដល់កីឡាករអុំទូក និងពលរដ្ឋដោយឥតគិតថ្លៃ
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍សហការជាមួយអង្គការជាដៃគូនានានឹងចុះចែកស្រោមអនាម័យប្រមាណ ១០ ម៉ឺនស្រោមជូនដល់ប្រជាពលរដ្ឋ និងកីឡាករអុំទូកដែលចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបអកអំបុកនិងសំពះព្រះខែដោយឥតគិតថ្លៃដើម្បីការពារខ្លួនកុំឱ្យឆ្លងជំងឺអេដស៍។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍កាលពីរសៀលថ្ងៃទី ២៤ វិច្ឆិកាលោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៍ (NAA) បានមានប្រសាសន៍ថា នៅក្នុងពិធីបុណ្យអុំទូកបណ្តែតប្រទីបអកអំបុក និងសំពះព្រះខែដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ វិច្ឆិកាឆ្នាំ២០២៣នេះអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍សហការជាមួយអង្គការជាដៃគូនានានឹងរៀបចំការប្រគុំតន្ត្រីមួយដើម្បីធ្វើយុទ្ធនាការផ្សព្វផ្សាយជំងឺអេដស៍នៅរមណីយដ្ឋានវត្តភ្នំរយៈពេល ៣ ថ្ងៃដោយមានការចូលរួមពីតារាចំរៀងល្បីៗ និងមានក្រុមការងារចុះចែកស្រោមអនាម័យដល់ប្រជាពលរដ្ឋ និងកីឡាករអុំទូកប្រមាណ១០ម៉ឺនស្រោមព្រមទាំងមានការធ្វើតេស្តឈាមរកមេរោគអេដស៍ដោយឥតគិតថ្លៃផងដែរ។

លោកបានបន្តថាយុទ្ធនាការនេះធ្វើឡើងដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងពីវិធីសាស្ត្រការងារនិងរបៀបការចម្លងជំងឺអេដស៍ដើម្បីឱ្យពួកគាត់ចេះការពារខ្លួនកុំឱ្យឆ្លងជំងឺនេះព្រោះថា ជំងឺនេះនៅមិនទាន់ទៅណាទេគឺនៅក្បែរយើងទាំងអស់គ្នាប្រសិនបើយើងធ្វេសប្រហែស។

លោកបានបន្តទៀតថា «នៅក្នុងឱកាសបុណ្យអុំទូកសូមប្រជាពលរដ្ឋ ចូលរួមឱ្យបានច្រើនកុះករដោយក្តីរីករាយ និងសូមការពារខ្លួនការពារកុំឱ្យឆ្លងជំងឺអេដស៍ត្រឡប់ទៅផ្ទះវិញពិសេសបងប្អូនកីឡាករយើងព្រោះថា អេដស៍នៅមិនទាន់ទៅណានៅឡើយទេនៅចាំយើងប្រសិនបើចង់ជួបគាត់នឹងជួបប៉ុន្តែបើសិនមិនចង់ជួបគាត់អាចការពារខ្លួនបានគឺត្រូវតបត្រូវស្មោះស្ម័គ្រមួយទល់មួយស្នេហាប្តីមួយប្រពន្ធមួយប្រពន្ធចាំនៅផ្ទះត្រឡប់ទៅវិញដោយឥតមានប៉ះពាល់អីខាងក្រៅរួចខ្លួនហើយ។ប៉ុន្តែបើសិនជាអត់ទ្រាំមិនបានទេអីចឹងវិធីធំបំផុតគឺប្រើស្រោមអនាម័យឱ្យបានត្រឹមត្រូវព្រោះជាយ័នការអាចការពារការឆ្លងជំងឺអេដស៍»។
លោកបានបន្ថែមថាក្រៅពីស្រោមអនាម័យបងប្អូនក៏អាចប្រើសេវាប្រឹមសម្រាប់លេបការពារការឆ្លងជំងឺអេដស៍មុនពេលរួមភេទ។
លោកសុខជួបសំរើន នាយកប្រតិបត្តិអង្គការខាន់ណាបានមានប្រសាសន៍ថា« សូមចងចាំថាអេសដ៍អត់ទាន់ចប់នៅឡើយទេដូចនេះនៅពេលសង្ស័យផ្ទុកមេរោគអេដស៍ប្រញាប់ទៅធ្វើតេស្តឈាមមានធ្វើដោយខ្លួនឯងឬទៅធ្វើតេស្តនៅតាមមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែក។ចំណែកសេវាប្រឹមមាននៅ៣៩ទៅតាំងនៅរាជធានីខេត្តចំនួន១៤ក្នុងនោះនៅរាជធានីភ្នំពេញមាន១២ទីតាំង។ចំណែកកន្លែងព្យាបាលវិញមាន៧២ទីតាំងនៅទូទាំងប្រទេស»។

លោកបានបន្តថាអង្គការខាន់ណាក៏មានការចែកស្រោមអនាម័យប្រមាណ៦ម៉ឺនស្រោមផងដែរ។ លោក ស្រី វេជ្ជបណ្ឌិត នូ វណ្ណារី តំណាងអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF)បានមានប្រសាសន៍ថានៅក្នុងឱកាសបុណ្យអុំទូកនេះដែរអង្គការAHFបានចូលរួមជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ចែកអនាម័យប្រមាណ៤ម៉ឺនស្រោម មានក្រុមការងារធ្វើតេស្តឈាមរកមេរោគអេដស៍ដោយឥតគិតថ្លៃនិងមានក្រុមការងារចល័តចុះផ្សព្វផ្សាយពីជំងឺអេដស៍ដល់ប្រជាពលរដ្ឋនិងកីឡាករអុំទូកផងដែរ។
លោកស្រីវេជ្ជបណ្ឌិតបានបន្តថាទន្ទឹមនឹងនេះAHF នឹងមានការរៀបចំព្រឹត្តិការណ៍ដើម្បីរំលឹក និងអបអរសាទេរ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ នៅវេលាម៉ោង៧ព្រឹក ដល់ម៉ោង១០ព្រឹក នៅសួនកំសាន្តយូរ៉ូផាក ក្នុងបុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍នេះនឹងធ្វើការរំលឹក ផ្តល់កិត្តិយសដល់អ្នកដែលបានបាត់បង់ជីវិតដោយសារជំងឺអេដស៍ ហើយផ្តល់ការគាំទ្រដល់អ្នកដែលបន្តការប្រយុទ្ធប្រឆាំង និងបង្រួបបង្រួមប្រជាជនទូទាំងពិភពលោកក្នុងការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ព្រោះថាជំងឺអេដស៍គឺមិនទាន់ដល់ទីបញ្ចប់ទេ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់