ព័ត៌មានជាតិ
អ្នកផ្ទុកមេរោគអេដស៍ជាង ១ម៉ឺននាក់ កំពុងលាក់មុខមិនចេញមកទទួលសេវាព្យាបាល
មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានអះអាងថា មានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ១ម៉ឺន២ពាន់នាក់ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍៧ម៉ឺន៦ពាន់នាក់បានគេចវេស និងលាក់មុខមិនព្រមចេញមកទទួលសេវាព្យបាលនៅឡើយទេ។
ថ្លែងក្នុងសន្នីសីទសារព័ត៌មាននារសៀលថ្ងៃទី ២៤ ខែវិច្ឆិកាលោក ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹង ជំងឺអេដស៍បានលើកឡើងថា បច្ចុប្បន្នមានមនុស្សប្រមាណ ៧៦.០០០ កំពុងផ្ទុកមេរោគអេដស៍ ក្នុងនោះមានអ្នកផ្ទុកមេរោគអេដស៍ ៦៥.៦៤៦នាក់បាននិងកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ដោយឥតគិតប្រាក់ពីមូលដ្ឋានសុខាភិបាលរបស់រដ្ឋ។
ចំណែកអ្នកផ្ទុកមេរោគអេដស៍ប្រមាណ១ម៉ឺន២ពាន់នាក់ទៀតបានគេចវេសមិនព្រមមកទទួលសេវាព្យាបាលនៅឡើយទេដោយពួកគេលួចលាក់ទៅព្យាបាលនៅតាមគ្លីនិកឯកជនព្រោះថាពួកគេអាចជាតារាឬអាចជាអ្នកមានទ្រព្យស្តុកស្តមដោយសារការខ្មាសអៀនទើបមិនហ៊ានចេញមុខព្យាបាលនៅតាមសេវាសាធារណៈរបស់រដ្ឋឬអង្គការនានា។
លោកទេសរដ្ឋមន្ត្រីបានអំពាវនាវដល់អ្នកផ្ទុកមេរោគអេដស៍១ម៉ឺ២ពាន់នាក់សូមមកចុះឈ្មោះ និងបង្ហាញខ្លួននៅចំពោះមុខគ្រូពេទ្យដោយរក្សាបានការសំងាត់ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវនិងមានប្រសិទ្ធភាពហើយប្រសិនបើអ្នកជំងឺស្ថិតក្នុងគ្រួសារក្រីក្រអាចទទួលបានបណ្ណក្រីក្រសម្រាប់យកទៅប្រើប្រាស់ក្នុងការទទួលបានការព្យាបាលដោយឥគិតថ្លៃនិងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលផងដែរ។
ជាមួយគ្នានេះដែរអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នឹងសហការជាមួយក្រសួងសុខាភិបាលដើម្បីឱ្យគ្លីនិកឯកជនទាំងអស់ត្រូវរាយការណ៍ពីអ្នកផ្ទុកមេរោគអេដស៍ទៅទទួលសេវានៅទីតាំងរបស់ខ្លួនដើម្បីងាយស្រួលតាមដាននិងដឹងពីស្ថានភាពសុខភាពរបស់ពួកគេ។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «ជំងឺអេដស៍មិនអាចចប់បាននោះទេ បើវាកើតហើយគឺវាមានរហូត គ្រាន់តែមានចំនួនឆ្លងថ្មីទាប់បំផុត។ បើតាមគោលដៅរបស់អង្ក ការសហប្រជាជាតិគេថាចប់អេដស៍មានន័យថាក្នុងមួយឆ្នាំឆ្លងថ្មីតែ២៥០នាក់ទេ។ ចំណែកក ម្ពុជាវិញអាចថាអស់ជំងឺអេដស៍គឺមួយថ្ងៃឆ្លងមួយម្នាក់ ឬមួយឆ្នាំ៣៦៥នាក់ ឬទាប់ជាង នេះ តែបើនៅខ្ពស់ជាងនេះគឺមិនទាន់ចប់ទេ»។
លោកទេសរដ្ឋមន្ត្រីបានលើកឡើងថានៅកម្ពុជាចំនួនអ្នកឆ្លងមេរោគអេដស៍ថ្មីមានចំនួន ១ ៤០០នាក់មានការកើនឡើង ៣០០នាក់ បើប្រៀបធៀបនឹងតួរលេខក្នុងឆ្នាំកន្លងទៅដែលមានត្រឹមតែ ១ ១០០នាក់ ប៉ុណ្ណោះ និងអ្នកស្លាប់ដោយសារជំងឺអេដស៍មានចំនួន ១ ១០០ នាក់ ឬមានមនុស្ស៤នាក់បានឆ្លងថ្មីក្នុង១ថ្ងៃ និងមានមនុស្សស្លាប់ដោយសារជំងឺអេដស៍៣នាក់ ក្នុង១ថ្ងៃ។
លោកទេសរដ្ឋមន្ត្រីបានណែនាំដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន និងការពារកុំឱ្យឆ្លងជំងឺអេដស៍តាមរយៈការប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវនិងថ្នាំប្រឹព លេបការពារមុនពេលរួមភេទដែលមាននៅទីតាំង៣៩ក្នុងរាជធានីខេត្តចំនួន១៤។
ក្រៅពីនេះលោកទេសរដ្ឋមន្ត្រីបានណែនាំដល់អាជ្ញាធរ និងអាព្យាបាលដែលមានកូនរងគ្រោះដោយសារការរំលោភផ្លូវភេទត្រូវប្រញាប់ទៅរកសេវាព្យាបាលដើម្បីទទួលបានថ្នាំប៉េបឱ្យបានមុន៧២ម៉ោងដើម្បីការពារការឆ្លងជំងឺកាមរោគឬជំងឺអេដស៍៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២២ ម៉ោង ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ