ព័ត៌មានជាតិ
អភិបាលខេត្តរតនគិរីលែងកូនត្រីចម្រុះ៤ម៉ឺនក្បាលក្នុងបឹងកន្សែង
បន្ទាប់ពីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនៅបឹងកន្សែងត្រូវបានបញ្ចប់ ដោយជោគជ័យកាលពីរសៀលថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងមន្ត្រីមន្ទីរជុំវិញខេត្តបានចូលរួមព្រលែងកូនត្រីចម្រុះ៤ម៉ឺនក្បាលចូលក្នុងបឹងកន្សែងដើម្បីអភិរក្ស។

លោក ផាត បញ្ញា ប្រធានការិយាល័យជលផលខេត្តរតនគិរីបានឲ្យកម្ពុជាថ្មីដឹងថា កូនត្រីចម្រុះប្រមាណ៤ម៉ឺនក្បាលនោះរួមមាន ត្រីគល់រាំង, ត្រីកាបស៊ីស្មៅ និងត្រីត្រសក់ ត្រីទាំងនោះជាប្រភេទពូជន៍ត្រីដែលកម្រហើយយើងយកព្រលែងចូលទៅក្នុងទឹកបឹងកន្សែងនេះគឺងាយស្រួលការពារនិងអភិរក្សឲ្យពួកវារស់នៅបន្ដពូជន៍គង់វង្សបានល្អនិងកាន់តែសម្បូរបែបនៅថ្ងៃខាងមុខ។
មន្ត្រីជលផលខេត្តរតនគីរីបានសំណូមពរឲ្យមន្ត្រីពាក់ព័ន្ធរួម និងពលរដ្ឋមេត្តាចូលរួមជួយទប់ស្កាត់នូវបទល្មើសជលផលខុសច្បាប់ដែលបានហាមឃាត់ដូចជាឧបករណ៍ឆក់ត្រី ដាក់ស្បៃអួននម៉ងក្រឡាញឹក នៅតាមអន្លង់អភិរក្សនិងបឹងបួរមួយចំនួនក្នុងខេត្តរតនគីរី។

ជារៀងរាល់ថ្ងៃគេតែងសង្កេតឃើញមានម៉ូតូដឹកត្រីនៅតាមដងផ្លូវជាតិលេខ៧៨ មិនក្រោមពី៥ទៅ១០គ្រឿងនោះឡើយ ដឹកចេញពីស្រុកកូនមុំ ត្រង់ចំណុចទន្លេស្រែពក និងនៅតាមបឹងក្បែរក្រុមហ៊ុនឥណ្ឌា (SK)ចូលមកក្នុងខេត្តរតនគិរី តើមន្ត្រីជំនាញទាំងនោះកំពុងដេកលង់លក់យ៉ាងស្រួល៕


អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ