Connect with us

ព័ត៌មានជាតិ

អគ្គស្នងការ​នគរបាល​ជាតិ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងអស់ ណែនាំ​ដល់​អ្នកបើកបរ​របស់​ខ្លួន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍

បានផុស

នៅ

ភ្នំពេញ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ និង​ម្ហូបអាហារ​នៅក្នុង​រាជធានី​ភ្នំពេញ ធ្វើការ​ណែនាំ​អ្នកបើកបរ​របស់​ក្រុមហ៊ុន ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ ​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ ស្តីពី​ការណែនាំ​អំពី​សុវត្ថិភាព​ចរាចរណ៍ អ្នកបើកបរ​ដឹក​អ្នកដំណើរ ទំនិញ និង​ម្ហូបអាហារ ក្នុងឱកាស​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៣​។

នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត បាន​គូសបញ្ជាក់​ថា ការជួបជុំ​ជាមួយ​បណ្តា​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ និង​ម្ហូបអាហារ​នាពេលនេះ ក្នុង​គោលបំណង​ឲ្យ​ក្រុមហ៊ុន​បន្ត​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍ និង​បន្ត​អប់រំ​ដល់​អ្នកបើកបរ​ទាំងអស់ បើកបរ​ក្នុង​ល្បឿន​កំណត់ កុំ​បើកបរ​រំលោភ​ភ្លើងស្តុប ស្លាក​សញ្ញា​ចរាចរណ៍ និង​បើកបរ​គ្មាន​សុជីវធម៌​ដោយ​បើក​បរ​ជែង​គេ​ជែង​ឯង ដើម្បី​ប្រញាប់​ដឹកទំនិញ ឬ​ម្ហូបអាហារ​ឲ្យ​ទាន់​តាម​ការ​កុម្ម៉ង់​រប​ស់​អតិថិជន​នោះឡើយ​។

បន្ទាប់ពី​ជួប​ជាមួយ​ក្រុមហ៊ុន​ដឹកទំនិញ និង​ម្ហូបអាហារ​នេះ​រួចហើយ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នឹង​បន្ត​ជួប​ជាមួយ​ក្រុមហ៊ុន​ដឹកជញ្ជូន​ខ្នាត​ធំៗ ជាពិសេស​រថយន្ត​ដឹក​កុងតឺន័រ អ្នក​ដឹកជញ្ជូន​ទំនិញ​ក្រៅ​ប្រព័ន្ធ រ៉ឺម៉ក​កង់​បី និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ដោយសារ​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងអស់នេះ តែងតែ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​។

ដើម្បី​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍ ឲ្យ​កាន់​មានតែ​ប្រសិទ្ធភាព​បន្ថែមទៀត​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ដឹកទំនិញ និង​ដឹក​ម្ហូបអាហារ មួយចំនួន​ដូចជា​៖ * ឯកភាព​ឲ្យ​មានការ​បង្កើត​ប្រព័ន្ធ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​រវាង​ក្រុមហ៊ុន​ដឹកទំនិញ និង​ម្ហូបអាហារ និង​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ និង​ឯកភាព​ឲ្យ​រៀបចំ​ឯកសារ​គោល​មួយ ដើម្បី​ងាយស្រួល​បណ្តុះបណ្តាល​ជា​ស្តង់ដារ​មួយ​ដល់​អ្នកបើកបរ​ដឹកទំនិញ និង​ម្ហូបអាហារ​

* ជំរុញ​ឲ្យ​ក្រុមហ៊ុន​បង្កើន​ការផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍ និង​សីលធម៌​ដល់​អ្នកបើកបរ​ដឹកទំនិញ និង​ម្ហូបអាហារ ហើយ​អប់រំ​ពួកគាត់​មិនត្រូវ​ដឹក​អ្វី​ផ្សេង ក្រៅតែពី​សេវាកម្ម​ដឹកទំនិញ និង​ម្ហូបអាហារ​នោះឡើយ​

* ក្រុមហ៊ុន បន្ត​ណែនាំ​ដល់​អ្នកបើកបរ​ឲ្យ​បើកបរ​ក្នុង​លឿន​កំណត់ កុំ​ល្មើស​ភ្លើងស្តុប ស្លាក​សញ្ញា​ចរាចរណ៍ កុំ​បើក​បរវា​ជែង​គ្មាន​សណ្តាប់ធ្នាប់​

* កំណត់​តម្រាយ​ផ្លូវ និង​នាទី​នៃ​ការដឹក​ទំនិញ​ជូន​អតិថិជន​ឲ្យ​បានច្បាស់លាស់ ដើម្បី​ជៀស​វៀស​ការបើកប​រលឿ​ន និង​និយាយ​ទូរស័ព្ទ​ពេល​កំពុង​បើកបរ​។​

​បន្ទាប់ពី​ស្តាប់​ការណែនាំ​របស់​អគ្គស្នងកា​រ​នគរបាលជាតិ ក្រុមហ៊ុន​ដឹកទំនិញ និង​ម្ហូបអាហារ​ដែល​បាន​ចូលរួម​នោះ បាន​ប្តេជ្ញាចិត្ត​ថា នឹងចូលរួម​ផ្សព្វផ្សាយ​អំពី​ច្បាប់​ចរាចរណ៍ ដល់​អ្នកបើកបរ​ដឹក​ទំនិញ​របស់ខ្លួន​ឲ្យ​បានល្អ ហើយនឹង​កំណត់​រយៈពេល​ទៀងទាត់ ក្នុងការ​អប់រំ​សីលធម៌ សុជីវធម៌ និង​គោលការណ៍​ផ្សេងៗ​ដល់​អ្នកបើកបរ ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍៕

ដោយ ៖ រ៉ា​វុ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

Sokha Hotels

ព័ត៌មានពេញនិយម