ព័ត៌មានជាតិ
បឹងស្នេហ៍ ដែលជាជម្រកសត្វស្លាបរាប់លានក្បាល ជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ទាក់ទាញ
លោក ស្បោង សារ៉ាត បានថ្លែងថា បឹងស្នេហ៍ ដែលជាជម្រកសត្វស្លាបរាប់លានក្បាល ស្ថិតនៅឃុំធាយ ស្រុកបាភ្នំ មានចម្ងាយប្រមាណ១៥ គីឡូម៉ែត្រពីទីរួមខេត្តនោះ គឺជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ទាក់ទាញ ហើយអាជ្ញាធរខេត្តកំពុងតែរៀបចំអភិវឌ្ឍន៏ទៅជាតំបន់ទេសចរណ៍របស់ខេត្ត។
ការបញ្ជាក់របស់លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង នៅក្នុងសន្និសីទសារព័ត៌មានស្តីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តព្រៃវែង” កាលពីព្រឹកថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ លោកថា បឹងស្នេហ៍វាមិនមែនជាតំបន់ទេសចរណ៍នោះទេ ប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋកំពុងតែចូលចិត្ត ហើយក៏បានទៅទស្សនាយ៉ាងច្រើនកុះករ។ នោះទីនោះមានសត្វគ្រប់ប្រភេទ ប្រហែល២លានក្បាលជាង ហើយសត្វនេះសុទ្ធតែជាសត្វមានប្រយោជន៍ គឺវានាំគ្នាទៅស៊ីខ្យងនៅក្នុងស្រែ ដែលខ្យងនោះ ជាសត្វបំផ្លាញដំណាំស្រូវរបស់ប្រជាពលរដ្ឋ។ ដូច្នេះបឹងស្នេហ៍នេះ គឺជាចំណុចដ៏ពិសេសមួយ ដែលអាជ្ញាធរខេត្ត កំពុងតែធ្វើការអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍។
បើតាមលោក ស្បោង សារ៉ាត នៅខេត្តព្រៃវែងនេះដែរ ក្រៅពីតំបន់ទេសចរណ៍នេះ គេក៏ឃើញមានទឹកត្នោតជូរ ដែលមានរសជាតិឆ្ងាញ់ ហើយបើតាមលោកប្រធានក្រុមប្រឹក្សា នៅទីនោះក៏មានកូនត្រឡនតន ដែលគេអាចយកទៅអាំងក្លែមទឹកត្នោតជូរបានយ៉ាងឆ្ងាញ់ពិសា ផងដែរ ហើយទឹកត្នោតជូរ ជាមួយកូនត្រឡនតននេះ បើចេះលក់ គឺដាច់ណាស់។ លោកអះអាងថា ទឹកត្នោតជូរ ជាមួយកូនត្រឡនតននេះ វាក៏ទាក់ទាញទេសចរមួយចំណែកធំ ផងដែរ តែកន្លងមកអាជ្ញាធរមិនបានកែច្នៃនោះទេ។
សូមបញ្ជាក់ថា បឹងស្នេហ៍ ស្ថិតក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រ ពីទីរួមខេត្ត បច្ចុប្បន្នកំពុងស្ថិតក្នុងគម្រោងអភិរក្សរបស់អង្គការនារីអភិវឌ្ឍន៍ សេដ្ឋកិច្ច និងអនាម័យ ឬហៅថា អង្គការ Women និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្ត។ បឹងស្នេហ៍នេះ មានផ្ទៃដីព្រៃលិចទឹកប្រមាណ១០០ហិកតា ដែលអ្នកភូមិហៅថា ទួលព័ន្ធតាឡី។ បឹងស្នេហ៍ ជាតំបន់ដីសើម និងជាជម្រកប្រភេទសត្វស្លាបជាច្រើនប្រភេទ ពិសេសសត្វស្លាបមួយចំនួនជិតផុតពូជ ដែលកំពុងរងការគំរាមកំហែងនៅលើពិភពលោក ដូចជា ស្មោញ ទុងប្រផេះ រនាលណ៍ ត្រយ៉ងខ្លួនស ត្រដក់តូច ពិសេសចង្កៀលខ្យង ដែលកំពុងបន្តពូជពងកូនរាប់លានល្បាល។
បើតាមក្រសួងបរិស្ថាន រដ្ឋាភិបាល ក៏បានសម្រេចគាំទ្រគម្រោងបង្កើត និងអភិរក្ស តំបន់បឹងស្នេហ៍នេះផងដែរ ដែលមានទំហំប្រមាណ៤០០០ហិកតា ដើម្បីប្រើប្រាស់ច្រើនយ៉ាង ក្នុងនោះក៏ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងតំបន់ និងជិតខាង ហើយក៏ចូលរួមលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិប្រចាំខេត្តផងដែរ នេះបើតាមការបញ្ជាក់របស់លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិកាក្រសួងបរិស្ថាន ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្មីៗនេះ។
គួររំលឹកថា ខេត្តព្រៃវែងមិនសូវមានជ្រោះជ្រង ព្រៃភ្នំ អ្វីនោះឡើយ ប៉ុន្តែខេត្តមួយនេះ ក៏មានតំបន់ទេសចរណ៍មួយចំនួនគួរឲ្យចាប់អារម្មណ៍ដែរ មិនចាញ់ខេត្តផ្សេងៗប៉ុន្មានទេ ក្នុងនោះគេឃើញមានតំបន់ទេសចរណ៍មួយចំនួន ដែលទាក់ទាញផងដែរ ក្នុងនោះរួមមាន៖ ទី១. ចុងប៉មកន្លែងមើលថ្ងៃលិចស្អាតបំផុត ទី២. ឈើកាច់បាភ្នំ ទី៣. បឹងស្នេហ៍កន្លែងមើលសត្វស្លាបរាប់ម៉ឺនប្រភេទ ទី៤. ប្រាសាទចុងស្រុក (អ្នកស្រុកហៅព្រៃដើមស្រុក ឬប្រធាតុ) ទី៥. ទស្សនាថ្ងៃរៀបលិចនៅស្ពានត្សឹបាសា ទី៦. ទួលបារ៉ាយណ៏អណ្តែត និងទី៧. សួនសត្វតាដាបាយ៉ាប នគរភ្នំ ជាដើម៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ ខេត្តបាត់ដំបង នៅតែទទួលភ្ញៀវទេសចរអំឡុងពេលចូលឆ្នាំចិន ប៉ុន្តែត្រូវចូលរួមការពារជំងឺកូវីដ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ