Connect with us

ព័ត៌មានជាតិ

អ្នកបាត់ដំបងរំពឹងថា ទូកង”នរិន្ទរង្សី ពិជ័យចិត្របុត្រ” ប្រកួត​អុំទូក​ឆ្នាំនេះ​នឹង​សម្រេចជោគជ័យលើកមុខមាត់ខេត្តបាត់ដំបងបន្តទៀត

បានផុស

នៅ

ទូកង “នរិន្ទរង្សីពិជ័យចិត្របុត្រ” ដែលត្រូវ​បាន​ប្រសិទ្ធនាម​ជាអធិរាជម្ចាស់ស្ទឹងសង្កែ បានចេញដំណើរទៅដល់រាជធានីភ្នំពេញ និង​បានទម្លាក់ខ្លួនចុះទៅដល់ទឹកទន្លេចតុមុខមុខបរម្យរាជវាំងយ៉ាងសង្ហារួចជាស្រេចហើយ ដើម្បីរងចាំគូប្រកួតក្នុងរយ:ពេល ៣ ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក អក​អំបុក និង​សំពះព្រះខែ​ដែលចាប់ផ្តើមពីថ្ងៃទី២៦-២៧-២៨។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណះការចេញដំណើរពីខេត្តបាត់ដំបងកាលពីថ្ងៃទី២៣ ខែវិច្ឆកា ដោយមានការអបអរសាទរពីប្រជាពលរដ្ឋនិងមន្ត្រីរាជការយ៉ាងកក់ក្តៅហើយរំពឹងថា “នរិន្ទរង្សីពិជ័យចិត្របុត្រ” នឹងនៅតែជាម្ចាស់ជ័យលាភីដដែល សម្រាប់មុខមាត់ខេត្តបាត់ដំបង នៅក្នុងឆ្នាំនេះ។

យ៉ាងណាមិញ​ក្តីរំពឹងរបស់ប្រជាពលរដ្ឋនិងមន្ត្រីរាជការ ទៅលើជ័យជំនះរបស់ “នរិន្ទរង្សីពិជ័យចិត្របុត្រ”នេះ ត្រូវបានព្រះចៅអធិការ វត្តឯក រង្សី ក្នុងស្រុកឯកភ្នំគឺលោកតា ចម ចិត្រ មានសង្ឃដីការប្រាប់កម្ពុជាថ្មី​កន្លងទៅ​ថា មិនទាន់សង្ឃឹមថា នឹងមានភាពជោគជ័យក្នុងការប្រកួតថ្នាក់ជាតិដូចឆ្នាំមុនៗនោះទេ ព្រោះមានទូកខ្លាំងៗច្រើនមកពីបណ្តាខេត្តផ្សេងៗ។ តែការលើកទឹកចិត្តពីពលរដ្ឋ​ទូទាំង​ខេត្ត​នឹងជំរុញក្រុមកីឡាករ​ខិតខំតស៊ូក្នុងការប្រកួតនេះ រហូតដល់ចុងក្រោយ ឲ្យបានដូចរដូវកាលមុនៗ អ៊ីចឹងដែរ ត្រូវតែរក្សាភាពខ្លាំងនេះបន្តទៀត”។

បើតាម​ព្រះចៅអធិការ វត្តឯករង្សី ទូកង “នរិន្ទរង្សី សពិជ័យចិត្របុត្រ” មានប្រភពមកពីតំបនកោះញ៉ែក ក្នុងខេត្តមណ្ឌលគីរី ហើយបានយកមកដល់វត្តឯករង្សី ក្នុងទឹកដីខេត្តបាត់ដំបងកាលពី​ឆ្នាំ២០១៩។

ទូកនេះមានប្រវែង៣៣,៨ ម៉ែត្រ មានចំណុះ ៧២ នាក់ សាងឡើងពីដើមគគី ហើយ​ត្រូវបានលោកតា ចម ចិត្រ ជាចៅអធិការវត្តជាអ្នកដាក់ថា”នរិន្ទរង្សីសពិជ័យចិត្របុត្រ” ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម