ព័ត៌មានជាតិ
រាយការណ៍មកអាជ្ញាធរភ្លាមៗ បញ្ឈប់អាជីវករលក់គ្រឿងសមុទ្រសុីភ្នែកជញ្ជីងនៅខេត្តកែប
លោក ខេង យ័ន អភិបាលក្រុងកែបបានឱ្យដឹងថា ខណៈក្រុមអាជីវករដែលបានហៅកាក់ភ្ញៀវនៅតាមផ្លូវបានកាត់បន្ថយច្រើន កន្លងមកតែងតែមានលេចឮអំពីការលក់ដូរគ្រឿងសមុទ្ររបស់អាជីវករមួយចំនួនតូចនៅផ្សារក្តាមខេត្តកែបលក់អត់គ្រប់គីឡូ និងស៉ីភ្នែកជញ្ជីងហើយកើតឈានដល់អាជ្ញាធរក្រុងកែប ចុះធ្វើកិច្ចសន្យាឱ្យបញ្ឈប់ធ្វើសកម្មភាពរបៀបនេះបន្តទៀតផងដែរ។

លោក ខេង យ័ន អភិបាលក្រុងកែបបានថ្លែងបញ្ជាក់ឱ្យដឹងថា នៅពេលនេះព័ត៌មាននៃការលក់ស៉ីភ្នែកជញ្ជីងរបស់បងប្អូនអាជីវករនៅផ្សារក្តាមស្ថិតនៅក្នុងក្រុងកែបខេត្តកែប បន្ទាប់ពីអាជ្ញាធរបានណែនាំនិងចំណាត់ការដល់បងប្អូនក្រុមអាជីវករបន្តបន្ទាប់គឺលែងមានកើតឡើងទៀតហើយ។


លោក ខេង យ័ន អភិបាលក្រុងកែបអំពាវនាវដល់បងប្អូនជាភ្ញៀវទេសចរជាតិនិងអន្តរជាតិ បើសិនជួបប្រទះមានករណីមានអាជីវករដែលមានការលក់បន្លំភ្នែកជញ្ជីងសូមមេត្តារាយការណ៍មកអាជ្ញាធរភ្លាមៗ កុំចាំបាច់ឱ្យក្រុមអាជីវករទាំងនោះទៅដល់ផ្ទះវិញទើបរាយការណ៍មកអាជ្ញាធរនិងពិបាកនឹងចាត់វិធានការណាស់។

លោក ខេង យ័ន អភិបាលក្រុងកែប បានបញ្ជាក់ឲ្យដឹងថា ខណៈពេលពិធីព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១០ នៅខេត្តកែបកាន់តែកៀកជិតមកដល់បានចាប់ផ្ដើមពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ៣ ធ្នូ ឆ្នាំ២០២៣ខាងមុខនេះ លោកអភិបាលក្រុងបានណែនាំ ចំពោះក្រុមអាជីវករដែលបានកាក់ហៅភ្ញៀវនៅតាមផ្លូវវិញនោះ ត្រូវបានកាត់បន្ថយច្រើនហើយ ប៉ុន្តែអាជ្ញាធរ ត្រូវការពេលវេលាដើម្បីសម្រេចនៃការ ការងារទាំងនោះ ដោយសារទម្លាប់របស់អាជីវករចាយូរណាស់មកហើយនោះក៍ដោយ៕
អត្ថបទ៖ សឹង រ៉ាត់

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?