ព័ត៌មានជាតិ
នាវាចម្បាំងប្រឆាំងនាវាមុជទឹកកងទ័ពជើងទឹករុស្សីចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៉ី ១ គ្រឿងបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាពនៅម៉ោងប្រមាណ ១០ ព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្នុងដំណើរទស្សនៈកិច្ចនិងរិតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជានិងសហព័ន្ធរស្ស៉ី។
តាមការគ្រោងទុក នាវាកងទ័ពជើងទឹកនេះនឹងឈប់សំចតមានរយៈពេល ៤ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នំ២០២៣។ ក្នុងឱកាសនៃការចូលចតនេះ គេសង្កេតឃើញវត្តមានរបស់មន្ត្រីជាច្រើននាក់មកពីស្ថានទូតរុស្ស៉ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងនាយ នាយរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ជាច្រើននាក់បានមកទទួលស្វាគមន៌យ៉ាងកក់ក្តៅផងដែរ។
មន្ត្រីកងទ័ពជើងទឹកបានឲ្យដឹងថា គណៈប្រតិភូនៅលើនាវានេះដឹកនាំដោយលោកវរនាវីឯក Alexey Antsiferov ជាប្រធាន។
លក្ខណៈបច្ចេកទេសនាវាឈ្មោះ Admiral Panteleev ជាប្រភេទនាវាប្រឆាំងនាវាមុជទឹកដ៏ធំ។ ទំងន់ផ្ទុក ៧៥៩៥ តោន មានប្រវែង ១៦២,៨ ម៉ែត្រ ទទឹង ១៩.០២ ម៉ែត្រ ជំរៅទឹក ៦.២ ម៉ែត្រ និងមាននាវិកសរុបចំនួន ៣៨៨ នាក់ ( នាយនាវី ៣៨ នាក់ និងនាវិក ៣៥០ នាក់។
ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារបសនាវាកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីនាពេលនេះ ក្នុងគោលបំណង អភិវឌ្ឍកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីក៏ដូចជាការបំពេញការផ្គត់ផ្គង់និងដំណើរទស្សនកិច្ចរបស់នាវិក។
ក្នុងដំណើរទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ មេបញ្ជាការនាវាមានគម្រោងចូលជួបសំដែងការគួរសមជាមួយមេបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ចូលជួបសម្តែងការគួសមអ្នកគ្រប់គ្រងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចូលសម្តែងការគួរសមជាមួយលោកអភិបាលក្រុងព្រះសីហនុ និងបើកឱកាសឲ្យប្រជាជនរុស្សុី គ្រូបង្រៀន និងសិស្សានុសិស្សកម្ពុជាចូលទស្សនានាវាកងទ័ពជើងទឹករុស្សុី ព្រមទាំងមានកម្មវិធីប្រកួតកីឡាបាល់ទាត់ បាល់ទះមិត្តភាពរវាងកងទ័ពជើងទឹកទាំងពីរកម្ពុជា កងទ័ពជើងទឹករុស្សុីផងដែរ៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត