ព័ត៌មានជាតិ
បើកកម្មវិធីប្រណាំងទូក-ងនៅខេត្តសៀមរាប នៅរសៀលថ្ងៃនេះ
នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខេត្តសៀមរាបបានបើកកម្មវិធីប្រណាំងទូក-ង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ នៅតាមដងស្ទឹងសៀមរាបមុខទីស្នាក់ការគណបក្សប្រជាជនកម្ពុជា។


លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការបច្ចេកទេសប្រណាំងទូក-ងខេត្តសៀមរាបបានឲ្យដឹងថា ការប្រណាំងទូក-ងនៅតាមដងស្ទឹងសៀមរាប មានទូកចូលរួមប្រណាំងចំនួន ៣២ ទូក ក្នុងនោះទូកផ្នែកនារីមានចំនួន ៣ ទូក មានកីឡាករសរុបចំនួន ១០៩៩នាក់ ក្នុងនោះកីឡាការិនីមានចំនួន ៨៩នាក់ ដោយចែកចេញជា ៥ ពូល និងមានការអុំក្រឡោសម្រាប់ការបើកការប្រកួតប្រណាំងទូក-ង ចំនួន ៥ គូផងដែរ។
លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបបានឲ្យដឹងថា ព្រះរាជពិធីនេះជាព្រឹត្តិការណ៏វប្បធម៌ប្រវត្តិសាស្ត្រដ៏ធំមួយក្នុងចំណោមព្រឹត្តិការណ៍វប្បធម៌ជាតិជាច្រើនទៀត ដែលបុព្វបុរសខ្មែរបានបង្កើតឡើងជាច្រើនសតវត្សមកហើយ។
ដើម្បីរួមចំណែកក្នុងការថែរក្សាវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ ប្រពៃណីជាតិ រដ្ឋបាលខេត្តសៀមរាបតែងតែបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ ជារៀងរាល់ឆ្នាំនៅថ្ងៃ១៤ និង ថ្ងៃ១៥កើត ខែកត្តិក ប៉ុន្តែបានខកខានរយៈពេល ៣ ឆ្នាំចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ កាលពីចុងឆ្នាំ២០១៩។

ជាមួយនឹងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំកម្មវិធីកម្សាន្តផ្សេងៗដូចជា កម្មវិធីជិះទូកកម្សាន្ត ទស្សនាផ្សារទឹក ពិព័រណ៍ម្ហូបអាហារ ល្បែងកម្សាន្តតំបន់ធ្លាក់ទឹក ការប្រគុំតន្ត្រី និងប្រដាល់ “គុនខ្មែរ” លំដាប់អន្តរជាតិ ចាប់តាំងពីថ្ងៃទី ២៥ និងបន្តរហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ខាងមុខ៕
អត្ថបទ៖ គឿនវ៉េត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ