ព័ត៌មានជាតិ
ខេត្តសៀមរាបរៀបចំព្រះរាជពិធីបុណ្យអុំទូក ដើម្បីរក្សាវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់់ ប្រពៃណីខ្មែរ
អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ នៅក្នុងពិធីបើកការប្រណាំងទូកង នាថ្ងៃទី២៦ខែវិច្ឆិកា បានគូសបញ្ជាក់ថា ដើម្បីរួមចំណែក ក្នុងការថែរក្សាវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ ប្រពៃណីជាតិ រដ្ឋបាលខេត្តសៀមរាបតែងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ជារៀងរាល់ឆ្នាំ។

លោក ប្រាក់ សោភ័ណ ក៏បានរំលឹកថា ខេត្តសៀមរាប បានខកខានរៀបចំព្រះរាជពិធីនេះ អស់រយៈពេល៣ឆ្នាំមកហើយ ដោយសារការរីករាលដាលជំងឺកូវីដ-១៩។ លោក បន្ថែមថា ប៉ុន្តែក្រោយវិបត្តិនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលអាណត្តិទី៧ បានយកចិត្តទុកដាក់ឲ្យមានដំណើរការឡើងវិញលើវិស័យទេសចរណ៍ក្នុងខេត្ត ជាមួយនឹងសមិទ្ធផលថ្មីៗរបស់ខេត្តសៀមរាប តួយ៉ាងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងប្រកបដោយសោភ័ណភាព តំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ និងសេវាកម្មទេសចរសម្បូរបែប សុខសុវត្ថិភាព ស្ថិរភាព និងសន្តិភាពពេញ បរិបូរណ៍ ជាមួយនឹងការចេញនូវកម្មវិធីពិសេសមួយ ដែលជួយសម្រួលដល់ប្រតិបត្តិករទេសចរណ៍គឺ ទស្សនាសៀមរាបឆ្នាំ២០២៤។

លោក ប្រាក់ សោភ័ណ ឱ្យដឹងថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប សហព័ន្ធគុនខ្មែរ រៀបចំកម្មវិធីកម្សាន្តផ្សេងៗដូចជា កម្មវិធីជិះទូកកម្សាន្តទស្សនាផ្សារទឹក ពិព័រណ៍ម្ហូបអាហារ ល្បែងកម្សាន្តតំបន់ធ្លាក់ទឹក ការប្រគុំតន្ត្រី និងប្រដាល់ “គុនខ្មែរ” លំដាប់អន្តរជាតិ ចាប់តាំងពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ ខែវិច្ឆិកា។
អភិបាលខេត្តសៀមរាបក៏បានកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ជាពិសេសយុវជន ដែលតែងតែរួមចំណែកយ៉ាងសកម្មលើសកម្មភាពសង្គមកិច្ច និងព្រឹត្តិការណ៏ទេសចរណ៍ ព្រមទាំងពិធីបុណ្យជាតិ និងបុណ្យអន្តរជាតិផ្សេងៗនាពេលកន្លងមក។ ជាមួយព្រឹត្តិការណ៍នេះ អភិបាលខេត្តសៀមរាប បានជូនពរឱ្យប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញកម្សាន្តសប្បាយដោយក្ដីរីករាយ ប្រកបដោយសុខសុវត្ថិភាព និងក្រោមម្លប់សន្តិភាពនៃកម្ពុជា និងទឹកដីអង្គរដ៏បវរ។

បើតាម លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការបច្ចេកទេសប្រណាំងទូក-ងខេត្តសៀមរាប បានឲ្យដឹងថា ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅនៅតាមដងស្ទឹងសៀមរាប ចាប់ថ្ងៃទី២៦-២៧ ខែវិច្ឆិកានេះ គឺមានទូក-ង ចូលប្រណាំងចំនួន ៣២ទូក ក្នុងនោះទូកផ្នែកនារីមានចំនួន ៣ទូក មានកីឡាករសរុបចំនួន ១០៩៩នាក់ (កីឡាការិនី មានចំនួន៨៩នាក់) ចែកជា៥ពូល និងមានការអុំក្រឡោសម្រាប់ការបើកការប្រកួតប្រណាំងទូកង ចំនួន ៥គូផងដែរ៕
អត្ថបទដោយ៖គឿន វេត


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?