ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីអកអំបុកនៅរមណីយដ្ឋានវត្តភ្នំ
រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឲ្យមានពិធីអកអំបុក នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលជាបេះដូង និងជានិមិត្តរូបនៃរាជធានីភ្នំពេញ នៅរាត្រីថ្ងៃ ១៥កើត ពេញបរមី ខែកត្តិក ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៧វិច្ឆិកា ឆ្នាំ ២០២៣។

ពិធីនេះធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោក កើត ឆែ អភិបាលរងរាជធានី តំណាងឲ្យលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ខណៈដែលពិធីនេះត្រូវបានខកខានប្រារព្ធធ្វើ តាំងពីឆ្នាំ ៣ឆ្នាំមុន ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។

ឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រារព្ធពិធីនេះឡើងវិញចំថ្ងៃទី ២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ហើយពិធីនេះក៏ត្រូវបានរៀបចំធ្វើឡើងវិញ ជាលើកដំបូងផងដែរ ក្នុងអាណត្តិទី ៧ នៃរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

នេះក៏ជាព្រះរាជពិធីមួយ ដែលប្រារព្ធនៅក្នុងព្រះរាជវង្សានុវង្ស រហូតដល់ប្រជាពលរដ្ឋសាមញ្ញ ក៏និយមប្រារព្វពិធីនេះ តាមផ្ទះសម្បែងរៀងៗខ្លួន តាមស្ថាប័ន អង្គភាព និងតាមវត្តអារាមផងដែរ។ ចំពោះគ្រឿងរណ្តាប់សំខាន់ ដែលគេយកមកប្រើក្នុងពិធីអកអំបុក ដែលរួមមាន៖ អំបុក,ចេកទុំ,ដូងខ្ចី ផ្កាភ្ញីរួមទាំងគ្រឿងសក្ការៈបូជាមួយចំនូនទៀត។

ពិធីនេះ ភាគច្រើនគេប្រារព្ធឡើងនៅចំពេលរដូវទឹកសម្រកក្នុងខែកត្តិក ដែលជាថ្ងៃព្រះចន្ទ័រះ ពេញបរមី និងពេញរង្វង់មូល ហើយពិធីនេះ ក៏បានផ្សាភ្ជាប់ជាមួយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបផងដែរ៕
អត្ថបទ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ