ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក អ៊ី សុខឃី ណែនាំឲ្យកងកម្លាំងទាំងអស់ បន្តពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ នៅថ្ងៃទី ៣ នៃព្រះរាជពិធីបុណ្យអុំទូក
អគ្គស្នងការរងនគរបាលជាតិ បានណែនាំឲ្យកងកម្លាំងគ្រប់បណ្តាគោលដៅទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់បន្ថែមទៀត ពង្រឹងលើកិច្ចការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅថ្ងៃទី ៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យ។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលត្រូវនឹងថ្ងៃទី ៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ និងជាបញ្ជាការតំបន់ក-៩.១ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំដកពិសោធន៍កិច្ចការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពតាមគោលដៅសំខាន់ៗ, តំបន់ A ច្រកបិទ-បើកផ្លូវចំនួន ១៩គោលដៅ, តំបន B ចែកជា៤ផែន (លិច,កើត,ជើង,ត្បូង) ជុំវិញបរិវេណព្រះបរមរាជវាំង។
ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កងកម្លាំងទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ យកអស់កម្លាំងស្មារតី ការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋដែលមកកម្សាន្តសប្បាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក នាឆ្នាំនេះ។
ចំណែកលោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានគូសបញ្ជាក់ថា បើទោះបីសភាពការណ៍សន្តិសុខ រយៈពេល ២ថ្ងៃនេះ មានភាពល្អប្រសើរក៏ពិតមែន តែកងកម្លាំងទាំអស់ ត្រូវតែបន្តខិតខំបន្ថែមទៀតសម្រាប់ថ្ងៃទី ៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យ។
លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កងកម្លាំងទាំងអស់ផងដែរ ចំពោះការខិតខំរយៈពេល ២ថ្ងៃកន្លងទៅ និងបានលើកឡើងអំពីសណ្តាប់ធ្នាប់ ដោយអាវជីករដាក់តាំងលក់របស់របរ ចំណីអាហារមានរបៀបរាបរយល្អ ធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជាជនបរទេសធ្វើដំណើរកម្សាន្តសប្បាយ ប្រកបដោយសុវត្ថិភាព។
ដោយឡែកនៅថ្ងៃទី ៣ នៃព្រះរាជពិធីបុណ្យអុំទុក លោកអគ្គស្នងការរងនគរបាលជាតិ និងជាបញ្ជាការតំបន់ក-៩.១ បានក្រើនរំលឹក និងផ្តាំផ្ញើឲ្យកងកម្លាំងគ្រប់បណ្តាគោលដៅទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់បន្ថែមទៀត ពង្រឹងលើកិច្ចការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ថ្វាយអង្គព្រះមហាក្សត្រ ក៏ដូចជាជូនថ្នាក់ដឹកនាំកំពូលៗព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងជនបរទេស។
លោក ក៏បានស្នើឲ្យកងកម្លាំងទាំងអស់ បន្តរក្សាសាមគ្គីភាពផ្ទៃក្នុង និងគោរពវិន័យ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីឲ្យកិច្ចការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ទទួលបានជោគជ័យ។
នៅថ្ងៃទី ២ នៃព្រះរាជពិធីបុណ្យអុំទូក កងកម្លាំងនគរបាល និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដែលបានចូលរួមទស្សនាក្នុងកម្មវិធីពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ប្រកបដោយសុវត្ថិភាព៕
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?