ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ជាមួយស្នាមញញឹមរបស់ប្រជាជនខ្មែរ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ជាមួយស្នាមញញឹមរបស់ប្រជាជនខ្មែរ សុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារនៅក្នុងបណ្ដាញសង្គមតេលេក្រាម និងហ្វេសប៊ុក នារសៀលថ្ងៃទី ២៨ ខែវិច្ឆិកានេះថា រយៈពេល ២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គឺនៅថ្ងៃទី ២៦-២៧ ខែវិច្ឆិកា កន្លងទៅនេះ បានប្រព្រឹត្តទៅដោយរលូន ជាមួយសុខសុវត្ថិភាព និងភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ ក៏ដូចជាភ្ញៀវបរទេស ជាពិសេសចំណុះទូក-ង របស់ជនជាតិអាឡឺម៉ង់ មកពីខេត្តកណ្តាល ក៏បានផ្តល់ភាពទាក់ទាញ និងចំណាប់អារម្មណ៍ ពីសំណាក់មហាជន ផងដែរ។

សម្ដេចនាយករដ្ឋមន្ត្រី បានសរសេរបន្តថា «កម្ពុជា បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ជាមួយស្នាមញញឹមរបស់ប្រជាជនខ្មែរ សុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ផ្តល់ជាសេចក្តីសុខផ្នែកផ្លូវចិត្តដល់អ្នកទេសចរណ៍ ក្នុងការធ្វើដំណើរ និងទស្សនាកំសាន្តដោយភាពជឿជាក់បំផុត»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា «នាថ្ងៃទីបី នៃព្រះរាជពិធីបុណ្យជាតិដ៏ធំនេះ សូមលោកតាលោកយាយ អ៊ំពូមីង បងប្អូនទាំងអស់ រីករាយទស្សនាកម្រងរូបភាពផ្សេងៗ ប្រកបដោយភាពរីករាយ និងអនុស្សាវរីយ៍ល្អៗជាមួយគ្នា ក្នុងមហាគ្រួសារខ្មែរ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព»។

បើតាមលោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ២ថ្ងៃមកនេះ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ បានមកដើរលេងកម្សាន្ត នៅរាជធានីភ្នំពេញ ប្រមាណជិត ៣លាននាក់។ ក្នុងនោះ ថ្ងៃទី ១ មានអ្នកដើរលេងកម្សាន្ដប្រមាណជាង ១លាន ២សែននាក់ និងថ្ងៃទី ២ មានប្រមាណជាង ១លាន ៧សែននាក់៕



-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច