Connect with us

ព័ត៌មានជាតិ

ខេត្តកំពត ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាង ៥ម៉ឺននាក់ ក្នុងរយៈពេល ២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក

បានផុស

នៅ

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងថា ក្នុងរយៈពេល ២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ នៅខេត្តកំពត បានទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ទៅដើលេងកម្សាន្តប្រមាណ ៥៥,៣៩៨នាក់។ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ៥៤,៤៦២នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ៩៣៦ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សយ ស៊ីណុល បានឲ្យដឹងនៅថ្ងៃទី ២៨ ខែវិច្ឆិកានេះថា ចំពោះសេវាកម្មស្នាក់នៅ ត្រូវបានភ្ញៀវកក់បន្ទប់ពេញអស់ នៅយប់ថ្ងៃទី ២៦ ខែវិច្ឆិកា និងថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ ២០២៣។ បើគិតត្រឹមម៉ោង ៣រសៀល ថ្ងៃទី ២៨ ខែវិច្ឆិកានេះ ក៏មានការកក់បានប្រមាណជាង ៨០ភាគរយ ខណៈដែលតម្លៃមិនមានការដំឡើងថ្លៃនោះទេ។

ខេត្តកំពត មានតំបន់គោលដៅទេសចរណ៍ទាក់ទាញ និងរមណីយដ្ឋានសរុបចំនួន ៣៦កន្លែង និងចែកចេញទៅជា ៤តំបន់ គឺតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ តំបន់ទឹកឈូ តំបន់កសិ-ទេសចរណ៍ ចំការម្រេច (ឃុំកូនសត្វ) និងតំបន់ទំនប់ម្លេច៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម