ព័ត៌មានជាតិ
កម្ពុជាមានអត្រាឆ្លងជំងឺអេដស៍ថ្មីខ្ពស់គួរឱ្យព្រួយបារម្ភ
មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានឱ្យដឹងថា កម្ពុជាមានអត្រាអ្នកឆ្លងជំងឺអេដស៍ថ្មីខ្ពស់គួរឱ្យព្រួយបារម្ភ ដែលភាគច្រើនជាក្រុមបុរសស្រលាញ់បុរសដូចគ្នា និងក្រុមយុវជវ័យ។
លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានមានប្រសាសន៍ថា បច្ចុប្បន្ននេះមាន
មនុស្សប្រមាណ ៧៦.០០០ កំពុងផ្ទុកមេរោគអេដស៍ ក្នុងនោះមានអ្នកផ្ទុកមេរោគអេដស៍ ៦៥.៦៤៦នាក់ បាននិងកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ដោយឥតគិតប្រាក់ពីមូលដ្ឋានសុខាភិបាលរបស់រដ្ឋ។ ចំណែកអ្នកឆ្លងមេរោគអេដស៍ថ្មី មានប្រមាណជាង ១ ៤០០នាក់មានការកើនឡើង៣០០នាក់ បើប្រៀបធៀបនឹងតួរលេខក្នុងឆ្នាំកន្លងទៅ ដែលមានត្រឹមតែ ១ ១០០នាក់ប៉ុណ្ណោះ និងអ្នកស្លាប់ដោយសារជំងឺអេដស៍មានចំនួន ១ ១០០នាក់ ឬមានមនុស្ស៤នាក់ បានឆ្លងថ្មី ក្នុង១ថ្ងៃ និងមានមនុស្សស្លាប់ដោយសារជំងឺអេដស៍ ៣នាក់ ក្នុង១ថ្ងៃ។
លោកទេសរដ្ឋមន្ត្រីបានបន្តថា ៨៣% នៃអ្នកឆ្លងថ្មីនៃមេរោគអេដស៍ គឺស្ថិតក្នុងចំណោមប្រជាជនគន្លឹះ ដែលរួមមានក្រុមបុរសរួមភេទជាមួយបុរស(MSM) ក្រុមបំប្លែងភេទ (TG) អាយុពី១៥-២៤ឆ្នាំ ក្រុមស្ត្រីបម្រើក្នុងសេវាកម្សាន្ត(EW) និងអ្នកប្រើប្រាស់គ្រឿងញៀន (PWUD/PWID)។
លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថា «ការពិតនៅកម្ពុជាអត្រាឆ្លងជំងឺអេដស៍ចំនួនច្រើន គឺប្រុសស្រឡាញ់ប្រុសរួមភេទជាមួយគ្នាមានច្រើនសព្វថ្ងៃនេះ ដោយសារមានដៃគូររួមរស់ជាមួយគ្នាច្រើនហើយ ហើយអត់ស្គាល់ នោះហើយជាហានិភ័យ»។ លោកទេសរដ្ឋមន្ត្រីមបានលើកឡើងថា «នៅកម្ពុជាមានការបាត់មុខអ្នកដែលសង្ស័យផ្ទុកមេរោគអេដស៍ប្រមាណ១ម៉ឺន២ពាន់នាក់ ភាគច្រើនជាអ្នកមាន ឬតារាល្បីៗ ដោយសារគាត់មានការខ្មាស់អៀនមិនបានទៅទទួលសេវាព្រោះថានៅពេលគាត់ទៅធ្វើតេស្តឈាមរកឃើញផ្ទុកមេរោគអេដស៍គាត់នឹងស្ថិតក្នុងប្រព័ន្ធព្យាបាលថែទាំ។ អ្នកទាំងនោះបើធ្វើការប្រហែសគាត់អាចនឹងចម្លងទៅអ្នកផ្សេងទៀត ក្នុងនោះបើសិនគាត់ជានារីបំរើសេវាផ្លូវភេទមានដៃគូរច្រើន
ហើយមានការធ្វេសប្រហែសក្នុងរួមភេទជាមួយដៃគូរ»។
លោកទេសរដ្ឋមន្ត្រីបានអំពាវនាវ និងលើកទឹកចិត្តដល់យុវជនទាំងអស់ត្រូវក្លាហានក្នុងការមកធ្វើតេស្តរកឈាមមេរោគអេដស៍ក្នុងករណីដែលរកឃើញថា មានមេរោគអេដស៍ គឺធ្វើការព្យាបាលភ្លាមទាន់ពេលវេលាអាចរស់នៅដូចមនុស្សធម្មតាដែរ៕
អត្ថបទ៖ សំអឿន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់