Connect with us

ព័ត៌មានជាតិ

បីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកខេត្តព្រះសីហនុទទួលបានភ្ញៀវជាង ២៦ម៉ឺននាក់

បានផុស

នៅ

ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរចំនួនជាង ២៦ម៉ឺននាក់ រយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ចាប់ពថ្ងៃទី ២៦-២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីដាក់ឱ្យដំណើរការល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ខេត្តជាប់មាត់សមុទ្រមួយនេះ ទទួលបានភ្ញៀវទេសចរ​កើនឡើងជាលំដាប់ជាពិសេសថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យទាន។

សូមបញ្ជាក់ថា កម្ពុជា បានខកខានប្រារព្ធពិធីបុណ្យអុំទូកជាច្រើនដង ដោយលើកទី១ មូលហេតុការ​សោយទិវង្គត​របស់អតីតព្រះមហាក្សត្រនរោត្តម សីហនុ បន្ទាប់មកទៀត រដ្ឋផ្អាកដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩, កិច្ចប្រជុំកំពូល​អាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងទឹកគោករាក់នៅឆ្នាំខ្លះ ជាដើម។

ឆ្នាំ ២០២៣នេះ រាជរដ្ឋាភិបាល បានសម្រេចប្រារព្ធពិធីបុណ្យអុំទូកឡើងវិញ ទើបកំណើននៃភ្ញៀវទេសចរមានការកើន​ឡើងស្ទើរគ្រប់រាជធានីខេត្ត ជាពិសេសនៅតំបន់ទេសចរណ៍នានា។ ដោយឡែកនៅរាជធានីភ្នំពេញ ជាទីតាំង​ដែលប្រារព្ធ​ពិធីអុំទូកធំ មានមនុស្សមកលេងកម្សាន្តយ៉ាងច្រើនកុះករ រយៈពេលបីថ្ងៃនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៥ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ខេត្តថៃចំនួន២ នៅភាគខាងជើង កើតរញ្ជួយដីកម្រិតស្រាលជាង ២០លើក ត្រឹមមួយព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម