Connect with us

ព័ត៌មានជាតិ

នាវាចម្បាំងរុស្ស៊ីបានចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ

បានផុស

នៅ

នាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៉ីបានធ្វើដំណើរចាកចេញពីកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុហើយនៅវេលាម៉ោង ៩ ព្រឹកថ្ងៃពុធទី ២៩ ខែវិច្ឆិកានេះ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីនាវាចម្បាំងប្រឆាំងនាវាមុជទឹកនេះបានចូលចតរយៈពេល៤ថ្ងៃ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាវាកងទ័ពជើងទឹកសហព័ន្ធរុស្ស៉ីនេះបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោងប្រមាណ ១០ ព្រឹកថ្ងៃទីនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្នុងដំណើរទស្សនៈកិច្ច និងរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរព្រះរា​ជាណាចក្រកម្ពុជា និងសហព័ន្ធរស្ស៉ីរយៈពេល៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នំ២០២៣។

ក្នុងឱកាសនៃការចូលចតនេះ គេឃើញវត្តមានរបស់មន្ត្រីជាច្រើននាក់មកពីស្ថានទូតរុស្ស៉ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជានិងនាយ នាយរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ជាច្រើននាក់បានមកទទួលស្វាគមន៍យ៉ាងកក់ក្តៅផងដែរ។

មន្ត្រីកងទ័ពជើងទឹកបានឲ្យដឹងថា គណៈប្រតិភូនៅលើនាវានេះ ដឹកនាំដោយលោកវរនាវីឯក Alexey Antsiferov ជាប្រធាន។ លក្ខណៈបច្ចេកទេសនាវាឈ្មោះ Admiral Panteleev ជាប្រភេទ នាវាប្រឆាំងនាវាមុជទឹកដ៏ធំ៖

– ទំងន់ផ្ទុក ៧៥៩៥ តោន

– ប្រវែង ១៦២,៨ ម៉ែត្រ

– ទទឹង ១៩.០២ ម៉ែត្រ

-ជំរៅទឹក ៦.២ ម៉ែត្រ

មាននាវិកសរុបចំនួន ៣៨៨ នាក់ (នាយនាវី ៣៨ នាក់ និងនាវិក ៣៥០ នាក់)

– មេបញ្ជាការនាវា លោក វរនាវីទោ Roman Mokhov៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៨ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៧ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម