Connect with us

ព័ត៌មានជាតិ

ពលរដ្ឋជាង១​ម៉ឺន​នាក់ចូលរួមផ្ទាល់ទស្សនាស្វែងយល់ពីបញ្ហាគ្រឿងញៀនក្នុងព្រះរាជពិធីបុណ្យអុំទូក

បានផុស

នៅ

ថ្ងៃទី២៦ដល់២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ជាអគ្គលេខាធិការ និងឧត្តមសេនីយ៍ឯក ថោង សុគន្ធា ជាអគ្គលេខាធិការរងទទួលផែនបានរៀបចំពិធីផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដល់សាធារណជនក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ:នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា រយ:ពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី LOLC បានរៀបចំពិធីផ្សព្វផ្សាយជាការប្រគំតន្រ្តី សំដែងរឿងខ្លី ចម្រៀង ឆ្លើយសំណួរយករង្វាន់អនុស្សាវរីយ៍ ការរាំ-ច្រៀងកំសាន្ត ការតាំងពិព័រណ៍រូបភាព និងចែកឯកសារចំណេះដឹងពីបញ្ហាគ្រឿងញៀនដែលមានសាធារណជនប្រមាណជាង១ម៉ឺននាក់បានចូលទស្សនាផ្ទាល់នៅសួនមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានប្រាប់បន្តថា បងប្អូនជាសាធារណជន បានសំដែងនូវការសប្បាយរីករាយផង មានឆន្ទ:ចូលរួមគាំទ្រដល់កម្មវិធីផ្សព្វផ្សាយអប់រំនេះតាមរយៈការបង្ហាញនូវអារម្មណ៍ពិត ការចែករំលែកនូវរឿងពិតផលវិបាកដែលមានសមាជិកគ្រួសារធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀនដោយបានសំណូមពរសួមឱ្យចូលរួមសិក្សាស្វែងយល់និងផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដើម្បីបង្ការទប់ស្កាត់ការកើតមានបញ្ហាគ្រឿងញៀនក្នុងគ្រួសារ។

លោកក៏បានលើកបញ្ជាក់ផងដែរថា រយ:ពេលបីថ្ងៃនេះដែរ មន្រ្តីអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន យុវជនកាយរិទ្ធ និងកាកបាទក្រហមកម្ពុជា អង្គការកសាង KHANA បណ្តាញស្រ្តីអប់រំសហគមន៍និងHACC សរុបចំនួន៥០០នាក់បានដើរដង្ហែរក្បួនកាន់បដា អានសារ ចែកខិត្តបណ្ណផ្សព្វផ្សាយអប់រំបញ្ហាគ្រឿងញៀន ដល់សាធារណជនពីសួនច្បារមុខព្រះបរមរាជវាំង ទៅសួនច្បារមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា(CDC)ផងដែរ។

ក្នុងនាមថ្នាក់ដឹកនាំ សូមថ្លែងអំណរគុណ ក្រសួងព័ត៌មាន រដ្ឋបាលរាជធានីភ្នំពេញ និងស្ថាបនធំៗជាច្រើនដែលបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយអាជ្ញារជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនធ្វើសកម្មភាពផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនក្នុងឱកាសបុណ្យអុំទូកឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ថា ការផ្សព្វផ្សាយអប់រំបញ្ហាគ្រឿងញៀន ដល់អ្នកមកចូលរួមលេងកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ គឺស្របទៅនឹងតាមឆន្ទៈមុះមុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងនីតិកាលទី៧នេះ។ ហើយថ្មីៗនេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿនឧបនាយករដ្ឋមន្រ្តីប្រចាំការ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដាក់ចេញនូវសេចក្តីណែនាំលេខ០០២​សណន ស្តីពីការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យមានកាន់តែមានប្រសិទ្ធភាពទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងនោះ លោកផ្តោតសំខាន់លើការងារអប់រំផ្សព្វផ្សាយធ្វើយ៉ាងណាឱ្យបានដឹងដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ទាំងអស់នៅតាមមូលដ្ឋានទូទាំងប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម៨ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៨ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម