Connect with us

ព័ត៌មានជាតិ

​កម្ពុជា​មាន​ស្ថានីយថាមពលពន្លឺព្រះអាទិត្យ ១១ កន្លែងកំពុងដំណើរការ​ផ្តល់អានុភាព ៤២២ មេហ្កាវ៉ាត់

បានផុស

នៅ

បច្ចុប្បន្នកម្ពុជា​មានស្ថានីយថាមពលពន្លឺព្រះអាទិត្យចំនួន ១១ កន្លែង កំពុងដំណើរការដែល​មានអានុភាពសរុប ៤២២ មេហ្កាវ៉ាត់

​កម្ពុជា​ជា​ប្រទេស​ឈាន​មុខ​គេមួយ​លើ​ការ​ប្រើប្រាស់​ថាមពលស្អាត។ នេះបើតាមលោក កែវ រតនៈ រដ្ឋមន្រ្តី​ក្រសួងរ៉ែ​ និងថាមពល ​​លើកឡើង​​នៅក្នុង​សន្និសីទពិភាក្សា​ពិសេសដែល​រៀបចំឡើងដោយ​ក្លិប​អ្នក​កាសែត​កម្ពុជា​កាលពីពេលថ្មីៗនេះ។

កម្ពុជាទាញ​​ប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញចំនួន ៦២% និងមានគោលដៅបង្កើនឲ្យបាន ៧០ ភាគរយ នៅឆ្នាំ​២០៣០។

ក្រៅពី​វារីអគ្គិសនីចំនួន ០៨ ដែល​មានអានុភាពសរុប ១ ៣២៩ មេហ្កាវ៉ាត់ និង​ស្ថានីយថាមពលពន្លឺព្រះអាទិត្យចំនួន ១១ កន្លែង មានអានុភាពសរុប ៤២២ មេហ្កាវ៉ាត់ ដែល​កំពុងដាក់​ឲ្យដំណើរការ កម្ពុជាកំពុង​សិក្សា​អភិវឌ្ឍ​​ប្រភពអគ្គិសនីដោយថាមពលខ្យល់​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាមលោក កែវ រតនៈ រដ្ឋាភិបាល​បាន​ដាក់​ផែនការឆ្នាំ ២០៣០ កាត់​បន្ថយ​ការ​ប្រើប្រាស់​អគ្គិសនី​​ឲ្យបាន ១៩ % ស្មើ ២ ០០០ មេហ្គាវ៉ាត់។ ការ​ប្រើប្រាស់​ថាមពល​ដោយ​សន្សំសំចៃ​​​អាច​ធ្វើ​ឲ្យ​កម្ពុជា​មិន​បាច់​បង្កើត​រោងចក្រ​ផលិត​ថាមពល​​​ថ្មីបន្ថែម​ចំនួន​ ២០០០ មេហ្គាវ៉ាត់ ​ដែល​​ជាការ​​រួម​ចំណែក​ដល់​កិច្ច​ការពារ​បរិស្ថាន។

លោកររដ្ឋមន្រ្តី​ក៏អំពាវនាវ​ដល់ពលរដ្ឋ​ប្រើប្រាស់​ថាមពលអគ្គិសនី​ឲ្យមាន​ប្រសិទ្ធភាព​ ដើម្បីឈានទៅ​សម្រេចគោលដៅនេះ។

បច្ចុប្បន្ន​នៅទូទាំងប្រទេស​មាន​ភូមិចំនួនជាង ៩៨% និងលំនៅដ្ឋានចំនួនជាង ៨៨% បានទទួលការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញជាតិ ហើយភូមិទាំងអស់នឹងទទួលបានការផ្គត់ផ្គង់អគ្គិសនី ១០០% នៅឆ្នាំ​២០៣០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ វិនាទី មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

Elon Musk លក់​រថយន្ត​មិន​សូវដាច់ និង​ធ្លាក់​ចុះ​ខ្លាំង ក្រោយ​ប្រឡូក​នយោបាយ​ជាមួយ​ ត្រាំ

ជីវិតកម្សាន្ដ៦ នាទីutes មុន

មិនត្រឹមតែបាយប៉ូឡាទេ Kanye នៅផ្ទុកជំងឺអូទីសឹម មួយតង់ទៀត

រាជិនីសំឡេងមាស ប៉ែន រ៉ន
ជីវិតកម្សាន្ដ៩ នាទីutes មុន

ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន

ព័ត៌មានជាតិ៩ នាទីutes មុន

កសិករ​​រស់នៅ​ខេត្ត​បាត់ដំបង ប្រើប្រាស់​ដី ១០ រ៉ៃ រកចំណូលបាន ២ ដងក្នុង ១ ឆ្នាំ ទ្រទ្រង់ជីវភាពគ្រួសារ

ភ្នំសំពៅ
សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៣ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម