ព័ត៌មានជាតិ
មកស្គាល់ប្រភេទត្បូងមានតម្លៃថ្លៃបំផុតខ្ទង់ ១០ម៉ឺនដុល្លារ របស់កម្ពុជា
កម្ពុជា មានសម្បត្តិធម្មជាតិមានតម្លៃជាច្រើន កប់នៅក្នុងដី។ ជាក់ស្តែងដូចជា ធនធានរ៉ែ និងត្បូងជាដើម។
ប្រទេសកម្ពុជា មានរ៉ែត្បូងមានតម្លៃជាច្រើនប្រភេទ ដូចជា ត្បូង ruby , sapphire , zircon , period, aquamarine, amethyst and topaz។ ត្បូងដែលមានតម្លៃថ្លៃជាងគេ គឺត្បូងទទឹម(ruby), ត្បូងកណ្តៀង(blue sapphire) , ត្បូងប៊ុត (yellow sapphire) និងត្បូងបឹងកាចាក់(green sapphire) ដែលមានភាពរឹងធុន និងការសឹក៩ចុច (ពេជ្រ១០ចុច)។ ប៉ុន្តែប្រភេទត្បូងទាំងនេះ ជាប្រភេទត្បូងកម្រ។ ត្បូងមួយប្រភេទទៀត ដែលកំពុងពេញនិយម នៅមានក្នុងទឹកដីខេត្តរតនគិរី គឺត្បូង blue Zircon (ត្បូងរតនគិរី) មានកម្រិតរឹង៧.៥ ចុច ដែលស្ថិតនៅយ៉ាងជ្រៅជាង១០ម៉ែត្រក្នុងដី។ zircon មានពីរពណ៌គឺ blue Zircon and yellow Zircon។
លោក ជា វុទ្ធី ម្ចាស់ហាង VT GEMSTONE លក់គ្រឿងអលង្ការ និងត្បូងធម្មជាតិ បានឱ្យកម្ពុជាថ្មីដឹងថា ត្បូងទាំងនេះ មានតម្លៃថ្លៃជាងគេនៅប្រទេសកម្ពុជា និងមានភាពស្រស់ស្អាតពីធម្មជាតិទាំងទឹក ពន្លឺ និងរាង។
អ្នកជំនាញត្បូងរូបនេះ បានលើកឡើងអំពីតម្លៃដូច្នេះថា ត្បូងទទឹម(ruby) ទំហំ ១០ការ៉ាត់ មានតម្លៃជិត១០ម៉ឺនដុល្លារ ឬលើស ១០ម៉ឺនដុល្លារ ទៅតាមទឹក និងភាពស្អាត។ ដោយឡែក ត្បូងកណ្តៀង ១០ការ៉ាត់ មានតម្លៃចាប់ពី ៥ម៉ឺនដុល្លារ ឡើងទៅ។ ចំណែកត្បូងរតនគិរី (Zircon) ទំហំ ១០ការ៉ាត់ មានតម្លៃចាប់ពី ១ពាន់ដុល្លារឡើងទៅជាង ១ពាន់ដុល្លារ។
បើតាមលោក វុទ្ធី ត្បូងក្នុងប្រទេសកម្ពុជា មាននៅខេត្ត ប៉ៃលិន រតនគិរី មណ្ឌលគិរី កំពង់ធំ តាកែវ និងព្រះវិហារ។ សព្វថ្ងៃខេត្តដែលមានត្បូងច្រើនជាងគេ គឺខេត្តរតនគិរី សម្បូរទៅដោយត្បូង zircon។
សូមបញ្ជាក់ថា វិស័យត្បូងនៅកម្ពុជា នៅមានកម្រិតនៅឡើយ បើធៀបនឹងប្រទេសជិតខាង ដោយសារកម្ពុជា មិនទាន់មានសាលាបណ្តុះបណ្តាល ឬមហាវិទ្យាល័យសិក្សាអំពីប្រភេទត្បូង ដូចប្រទេសជិតខាងឡើយ ជាពិសេសទៅលើបច្ចេកទេសដុត និងច្នៃ។ បច្ចេកទេសដុត និងកែច្នៃត្បូងនៅកម្ពុជា ភាគច្រើនចេះតគ្នា ឬធ្វើតាមទំនៀមទម្លាប់បុរាណ ដែលមិនត្រូវតាមស្តង់ដារទីផ្សារក្រៅស្រុក។
រីឯវិសយ័គ្រឿងអលង្ការកម្ពុជា មានការរីកចម្រើន និងអភិវឌ្ឍកើនឡើងជាលំដាប់ ដោយមានការច្នៃប្រឌិតខ្ពស់ទាំងដោយដៃ និងម៉ាស៊ីនទំនើប។ នេះជាការបញ្ជាក់របស់លោក ជា វុទ្ធី៕
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម១៨ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ២០ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»