Connect with us

ព័ត៌មានជាតិ

ណែនាំ​ឲ្យស្គាល់​​ថ្នាក់ដឹកនាំ​​​កំពូលទាំង ៦ រូប ដឹកនាំ​នៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា

បានផុស

នៅ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) គឺជាស្ថាប័នប្រតិបត្តិបង្កើតឡើងក្នុងឆ្នាំ១៩៩៤ បំពេញមុខងារជាសេនាធិការនិងជាច្រក​ចេញចូលតែមួយរបស់រាជរដ្ឋាភិបាលលើបេសកកម្មដឹកនាំ និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រចនាសម្ព័ន្ធគ្រប់គ្រង

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ស្ថិតក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីជាប្រធាន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីជាអនុប្រធានទី១ និង​លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី ជាអនុប្រធានទី២។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង​ជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី ជាអនុប្រធានទី២ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ចុចអាន៖ ប្រវត្តិការងារ​លោក លោក ឈៀង យ៉ាណារ៉ា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានរចនាសម្ព័ន្ធស្ថាប័នប្រតិបត្តិចំនួន ៣ ដឹកនាំដោយអគ្គលេខាធិការចំនួន ៣ រូប រួមមាន លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) លោក វ៉ិត វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក.) និងលោក គង់ វិមាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា

លោក គង់ វិមាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ដំណើរការ​ការងារ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក)

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផ្សព្វផ្សាយនិងផ្ដល់ព័ត៌មានជូនដល់វិនិយោគិនអំពីវិស័យនានាក្នុងការវិនិយោគ ការពិនិត្យពាក្យស្នើសុំវិនិយោគ ផ្តល់ការលើកទឹកចិត្តដល់វិនិយោគិន ការតាមដានគម្រោងវិនិយោគ ការសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិន ការផ្តល់សេវាថែទាំដល់វិនិយោគិនក្នុងការអនុវត្តគម្រោងវិនិយោគ និងការរៀបចំវេទិកាសម្រាប់​វិស័យឯកជនចូលរួមក្នុងកិច្ចសន្ទនាជាមួយរាជរដ្ឋាភិបាលតាមរយៈវេទិការរដ្ឋាភិបាល-វិស័យឯកជនប្រចាំឆ្នាំ។

ទន្ទឹមនឹងនេះ ក.អ.ក សហការយ៉ាងជិតស្និទ្ធជាមួយបណ្តាដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងការសម្របសម្រួល និងប្រើប្រាស់ហិរញ្ញប្បទានឱ្យមានប្រសិទ្ធភាព ស្របតាមយុទ្ធសាស្ត្រនិងគោលដៅអាទិភាពចំបង ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រទេសជាតិ។

កម្ពុជាប្រកាន់យកគោលនយោបាយបើកចំហរក្នុងការវិនិយោគលើគ្រប់វិស័យ និងបង្កើតនូវក្របខណ្ឌលើកទឹកចិត្តវិនិយោគ​លើវិស័យ និងសកម្មភាពអាទិភាព សម្រាប់វិនិយោគិនទាំងនៅក្នុងស្រុក និងបរទេស។

រដ្ឋាភិបាលបានផ្ដល់ការគាំទ្រយ៉ាងខ្លាំងលើការបង្កើតសកម្មភាពអាជីវកម្មនៅកម្ពុជា តាមរយៈការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទាំងក្នុងតំបន់ និងទៅកាន់ពិភពលោក ដើម្បីបង្កើនភាពងាយស្រួលនៃការធ្វើអាជីវកម្មនៅកម្ពុជា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

មីយ៉ាន់ម៉ារងការខូចខាតធ្ងន់ធ្ងរទូទាំងប្រទេស ខណៈចំនួនអ្នកស្លាប់បន្តកើនឡើង

ព័ត៌មានជាតិ៤ នាទីutes មុន

កម្ពុជាបានទទួលបានការសាទរលើការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មពី WTO ​

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

អាជ្ញាធរ​ក្រុង​បាងកក​ ប្រកាស​ថា ខុនដូ​ចំនួន​៦​គ្មាន​សុវត្ថិភាព​ទៀត​ឡើយ​​បន្ទាប់​ពី​រញ្ជួយ​ដី

សន្តិសុខសង្គម១៦ នាទីutes មុន

សំណុំរឿងឃាតកម្ម សម្លាប់ក្មេងស្រីនៅស្រុកអង្គរជុំ នគរបាលខេត្តសៀមរាប បង្ក្រាបបានហើយ

ព័ត៌មានជាតិ១៧ នាទីutes មុន

ខេត្ត​កំពង់ចាម​ជា​ខេត្តដំបូងគេ​ បញ្ចប់ការងារវាស់វែងដីធ្លី​ជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម