ព័ត៌មានជាតិ
គម្រោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើតម្លៃជិត ៤០០ លានដុល្លារសម្រេចបានជាង ៣០ ភាគរយ
គម្រោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង ដែលមានទុនវិនិយោគជាង ៣៨៩ លានដុល្លារ សម្រេចបានការសាងសង់ជាង ៣០ ភាគរយ។ នេះបើតាមរបាយការណ៍របស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
គម្រោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃដែលត្រូវសាងសង់មានទំនប់ទឹក អាងស្តុកទឹក រូងក្រោមដីសម្រាប់បង្ហូរទឹក ផ្លូវថ្នល់ ស្ពាន ស្ថានីយវារីអគ្គិសនីអានុភាព ១៥០ មេហ្កាវ៉ាត់។
លើកឡើងក្នុងពិធី “បិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីតាតៃលើ” លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា ស្ទឹងតាតៃផ្តល់សក្តានុពលចំនួនពីរ៖ ទី១គឺសក្តានុពលចំពោះគម្រោងវារីអគ្គិសនីស្ទឹងតាតៃ ២៤៦ មេហ្កាវ៉ាត់ ដែលរាជរដ្ឋាភិបាល បានផ្តល់សម្បទានដល់ក្រុមហ៊ុនស៊ី អេច អឹម ស៊ី ធ្វើការវិនិយោគ ហើយបានដាក់ឱ្យដំណើរការតាំងពីខែធ្នូឆ្នាំ ២០១៥។ ទី២ គឺសក្តានុពលចំពោះគម្រោងស្ទឹងតាតៃលើទំហំ ១៥០ មេហ្កាវ៉ាត់ ដែលកំពុងសាងសង់ថ្មីបន្ថែម។
វារីអគ្គិសនីស្ទឹងតាតៃលើ ជាគម្រោងមួយដែលមានសក្ដានុពលវារីអគ្គិសនី ប្រើប្រភពទឹករបស់ស្ទឹង ២គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់ ២ កាត់ស្ទឹងទាំង ២ បង្កើតជាអាងស្តុកទឹក ២ ភ្ជាប់គ្នាទៅវិញទៅមក ដោយទួណែលបង្ហូរទឹកក្រោមដី។
សូមជំរាបថា គម្រោងទំនប់វារីអគ្គិសនីស្ទឹងតាតៃលើធ្វើឡើងក្រោមរូបភាពជាគម្រោងវិនិយោគ សាងសង់-ដំណើរការ-ផ្ទេរ (Build-Operation-Transfer) ក្នុងទំហំវិនិយោគសរុបចំនួន ៣៨៩,៤១៤, ០០៤ ដុល្លារអាម៉េរិក។
គម្រោងនេះផ្ដល់សម្បទានរយៈពេល ៣៩ ឆ្នាំ ក្នុងនោះ ៤ ឆ្នាំ សម្រាប់ការសាងសង់ និង៣៥ឆ្នាំសម្រាប់ការធ្វើអាជីវកម្ម។ បរិមាណមូលដ្ឋាន នៃថាមពលអគ្គិសនីផលិតប្រចាំឆ្នាំលក់ឲ្យអគ្គិសនីកម្ពុជាគឺជាមធ្យម ៥២៧ លានគីឡូវ៉ាត់ម៉ោង ហើយលក់ក្នុងតម្លៃ ៧,៩២ សេនអាម៉េរិក ក្នុង ១គីឡូវ៉ាត់ម៉ោង៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ