ព័ត៌មានជាតិ
ក្រសួងការងារ ប្រកាសជ្រើសរើសមន្ត្រីក្របខណ្ឌថ្មីប្រចាំឆ្នាំ២០២១ ចំនួន១៨កន្លែង
ភ្នំពេញ ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រកាសជ្រើសមន្ត្រីក្របខ័ណ្ឌថ្មីប្រចាំឆ្នាំ២០២១ចំនួន១៨កន្លែង សម្រាប់បម្រើការងារនៅផ្នែកគ្រប់គ្រងរដ្ឋបាល។
យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៩ ខែកុម្ភៈបានឲ្យដឹងថា ក្របខណ្ឌថ្មីចំនួន១៨ កន្លែងនេះលើមុខជំនាញព័ត៌មានវិទ្យា អក្សរសាស្ត្រភាសាបរទេស នីតិសាស្ត្រ ធនាគារនិងហិរញ្ញវត្ថុរដ្ឋបាលគ្រប់គ្រងសេដ្ឋកិច្ចទំនាក់ទំនងអន្តរជាតិនិងគណនេយ្យ។

ចំពោះលក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនត្រូវមានអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនជាសញ្ជាតិខ្មែរត្រូវមានសញ្ញាបត្របរិញ្ញាបត្រឬសញ្ញាបត្រសមមូលត្រូវមានអាយុច្រើនបំផុត៣៥ឆ្នាំ។ ចំពោះបេក្ខជនមានបរិញ្ញាបត្រជាន់ខ្ពស់ ឬ សញ្ញាបត្រសមមូលដែលមានអាយុច្រើនបំផុត៤០ឆ្នាំ។

បេក្ខជនមានសញ្ញាបត្របណ្ឌិត ឬ ជាមន្ត្រីរាជការត្រូវបានលើកលែងអាយុ។ បេក្ខជនជាមន្ត្រីរាជការត្រូវមានលិខិតអនុញ្ញាតឲ្យចូលរួមប្រឡងពីប្រធានក្រសួងស្ថាប័នសម័យ ហើយក្រោយពេលប្រឡងជាប់ជាស្ថាពរត្រូវរៀបចំផ្ទេរក្របខ័ណ្ឌមន្ត្រីរាជការត្រូវបានរក្សាអតីតភាពការងារប៉ុន្តែមិនរក្សាមុខតំណែងគ្រប់គ្រងទេ។
រីឯបេក្ខជនជាជនពិការអាចបំពេញការងារបានផ្ដល់អាទិភាពដោយបន្ថែមបន្ទុលើមធ្យមភាគចុងក្រោយនៃពិន្ទុសរុប១០០ភាគរយ។ ចំពោះបេក្ខជនជាមន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងឆ្នាំ២០២១បន្ថែម៥ពិន្ទុបេក្ខជនជាស្ត្រីបន្ថែមពី២ពិន្ទុនិងបេក្ខជនពិការបន្ថែមជួន៥ពិន្ទុ។
ចំពោះវិញ្ញាសាប្រឡងរួមមានចំណេះដឹងទូទៅនិងវិស័យការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈភាសាអង់គ្លេស។ ចំពោះការបរិច្ឆេទទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅនិងឈប់ទទួលពាក្យចាប់នៅថ្ងៃទី០៧ខែឧសភាឆ្នាំ២០២១៕
ដោយ ៖ សំអឿន


-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង