Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ បើហៅខ្ញុំផ្ដាច់ការ ដោយសារខ្ញុំប្ដេជ្ញាចិត្តការពារសន្តិភាព ខ្ញុំសុខចិត្តទទួលចុះ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បើសិនជាការប្ដេជ្ញាចិត្តរក្សាថែរក្សាសន្តិភាព និងស្ថិរភាពឲ្យប្រជាពលរដ្ឋមានសេចក្ដីសុខ ហើយត្រូវបានគេចោទថា ផ្ដាច់ការ គឺសម្ដេច សុខចិត្តឲ្យគេចោទចុះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីបិទស្ទឹង និងបើកការដ្ឋានសាងសង់ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ នៅស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ហើយអ្នកដែលចោទខ្ញុំ…ឲ្យតែរដ្ឋាភិបាលនិយាយសន្តិភាព គឺស្មើនឹងផ្ដាច់ការ…ឲ្យតែយើងនិយាយថា យើងត្រូវតែខិតខំថែរក្សាសន្តិភាព ស្ថិរភាព ឲ្យបា​នទោះក្នុងតម្លៃណាក៏ដោយ នេះគឺជាការប្ដេជ្ញាចិត្ត ហើយគេតែងតែថា ​នេះគឺជាការផ្ដាច់ការ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា​ បើសិនជាការប្ដេជ្ញាចិត្តថែរក្សាសន្តិភាព និងស្ថិរភាពឲ្យប្រជាពលរដ្ឋ ហើយត្រូវបានគេចោទថា ផ្ដាច់ការ គឺសម្ដេចសុខចិត្តឲ្យគេចោទ ជាជាងឲ្យប្រជាជនចោទថា អសមត្ថភាពធ្វើឲ្យមានសង្រ្គាមឡើងវិញ។

សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា «បើថាហៅខ្ញុំ ផ្ដាច់ការ ដោយសារខ្ញុំប្ដេជ្ញាចិត្តការពារសន្តិភាព មិនឲ្យប្រជាពលរដ្ឋស្លាប់ មិនឲ្យប្រទេសដើរថយក្រោយដូចពេលដែលយើងបាត់សន្តិភាព ដូចកាលពីមុននោះ ខ្ញុំសុខចិត្តទទួលចុះ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា សម្ដេច មិនឲ្យប្រជាជនចោទថា អសមត្ថភាព ថែក្សាសេចក្ដីសុខ សុខសន្តិភាព ដែលរកបានដោយការលំបាកនោះទេ។ ដូច្នេះ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល ត្រូវបន្តថែរក្សាការពារ សុខសន្តិភាព បន្តទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម២២ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម៥ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្លាំងសប្បុរជនកម្ពុជា រួមចំណែករុញឱ្យលេចចេញរូបរាងផ្លូវក្រវាត់ព្រំដែនជាបណ្តើរៗ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

យន្តហោះដឹករដ្ឋមន្ត្រីការបរទេសអាមេរិក ទៅអាល្លឺម៉ង់ ជួបបញ្ហាលើអាកាស

Sokha Hotels

ព័ត៌មានពេញនិយម