ព័ត៌មានជាតិ
ដល់រដូវត្រីបីប្រភេទមានតែខេត្តស្ទឹងត្រែងមិនសូវសម្បូរតម្លៃខ្ពស់កប់ពពក
រដូវត្រីបីប្រភេទបានមកដល់ហើយ ដែលចាប់ផ្តើមមានពីដើមខែវិច្ឆិកា ដល់ចុងខែមករា មានតែនៅខេត្តស្ទឹងត្រែងតែឆ្នាំនេះពុំសូវសម្បូរនោះទេ មានតិចតួចលក់នៅលើទីផ្សារភាគច្រើនត្រូវបានគេប្រមូលទិញលក់តាមប្រព័ន្ធអនឡាញដែលមានតម្លៃខ្ពស់កប់ពពក។
ត្រីទឹកសាបទាំងបីប្រភេទនេះរួមមាន ប្រភេទត្រីប៉ាសេអ៊ី ត្រីប៉ាវ៉ាមុខពីរ ត្រីប៉ាវ៉ាមុខមួយ ត្រីទាំងបីប្រភេទនេះ ជាប្រភេទត្រីកម្រ ហើយក៏សម្រាប់អ្នកមានធនធានទើបស្គាល់រសជាតិត្រីប្រភេទនេះ។ ហើយក៏ជាមុខសញ្ញាគោលដៅ អ្នកនេសាទតាមប្រមាញ់ ព្រោះវាមានតម្លៃខ្ពស់។
លោក ចាន់ តាក់ ជាអ្នកនេសាទបាននិយាយថា នៅរដូវធ្លាក់ខ្យល់រំហើយនេះ ជារដូវត្រីទាំងបីប្រភេទ ចេញពីទន្លេមេគង្គលើចុះមកក្រោម ហើយអ្នកនេសាទជាច្រើនតាមប្រមាញ់ព្រោះវាមានទីផ្សារ និងតម្លៃខ្ពស់តែការនេសាទនោះពុំសូវបានទេ មួយថ្ងៃពីរថ្ងៃទើបនេសាទបានមួយឬពីរតែប៉ុណ្ណោះថ្ងៃខ្លះពុំបានសោះក៏មានដែរ បច្ចុប្បន្នត្រីទាំងបីប្រភេទនេះមានការថយចុះជារៀងរាល់ឆ្នាំ។
លោកបន្តទៀតថា ត្រីទាំងបីប្រភេទនេះបើនេសាទបានត្រីសេប៉ាអ៊ីលក់បានចាប់ពីមួយគីឡូឡើងអាចលក់បានជាង ២០ ម៉ឺនរៀលក្នុង១គីឡូចាប់ពី ២ គីឡូឡើងលក់បាន ជាង៤០ម៉ឺនរៀល ត្រីប៉ាវ៉ាមុខពីរចាប់ពីជាងមួយគីឡូដល់ ២គីឡូតម្លៃ ១៥ម៉ឺនរៀលក្នុងមួយគីឡូនិងប៉ាវ៉ាមុខមួយចាប់ពី ៥ ម៉ឺនទៅ៦ម៉ឺនរៀលក្នុងមួយគីឡូ។
ដោយឡែកអ្នកទទួលទិញយកទៅលក់បន្តតាមប្រព័ន្ធអនឡាញបាននិយាយថា:លក់ចេញប្រភេទត្រីប៉ាសេអ៊ីទម្ងន់មួយគីឡូ ២៨ ម៉ឺនរៀលនិងពីគីឡូតម្លៃ៥០ម៉ឺនរៀលក្នុងមួយគីឡូប៉ាវ៉ាមុខពីរធំមានតម្លៃ ១៨ ម៉ឺនរៀលក្នុងមួយគីឡូ និងប៉ាវ៉ាមុខមួយតម្លៃ ៦ ម៉ឺនរៀលក្នុងមួយគីឡូ។
ទាក់ទងនឹងតម្លៃត្រីលោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងបញ្ជាក់ថា ពុំមានតម្លៃជាក់លាក់នោះទេ ត្រីប៉ាស៊ីអ៊ីដែលមានទំហំធំទៅ គាត់លក់ចាប់ពី ២០ម៉ឺនទៅ ឬក៏ ៤០ម៉ឺនទៅ តាមតម្រូវការរបស់អតិថិជន គេទៅទិញឬគេកម្មង់ទិញ បើមានតម្រូវការខ្លាំង ត្រីហ្នឹងវាឡើងថ្លៃដល់ ៤០ម៉ឺនអីចឹងទៅ។ ត្រីនេះតម្លៃ ៣០ម៉ឺន ៤០ម៉ឺនអ្នកដែលមានធនធានតិចតួចមិនហ៊ានទិញទេ អ្នកដែលមានធនធានសម្បូរហូរហៀរទើបហ៊ានទិញ។
ដោយឡែកការថយចុះត្រីទាំងបីប្រភេទនេះលោក ស្រី សំវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានបញ្ជាក់ ថាមានកត្តាពីរដែលធ្វើឱ្យធនធានមច្ឆាជាតិថយចុះ មួយកត្តាមនុស្ស និងទីពីមកពីកត្តាធម្មជាតិ ឯកតាទីមួយនោះ មកពីអ្នកនេសាទមិនគោរពទៅតាមច្បាប់ជលផល ដោយប្រើឧបករណ៍នេសាទខុសច្បាប់ នៅតាមអន្លង់អភិរក្សត្រីមេពូជសំខាន់ៗ ធ្វើឲ្យត្រីទាំងនេះមានការថយចុះ។
ចុងក្រោយនេះលោកបានធ្វើការអំពាវនាវដល់ពុកម៉ែជាពិសេសអ្នកនេសាទតែម្ដង កុំប្រើឧបករណ៍នេសាទល្មើសច្បាប់ ទន្ទឹមនឹងនេះសូមបងប្អូនអ្នកនេសាទចូលរួមជាមួយមន្ត្រីខណ្ឌរដ្ឋបាលជលផលក្នុងការរក្សាការពារនូវធនធានជលផលដ៏កម្ររបស់យើងក្នុងពេលបច្ចុប្បន្ននេះធ្វើយ៉ាងម៉េចឲ្យវាមានវត្តមានបន្តទៅទៀតទុកសម្រាប់កូនចៅជំនាន់ក្រោយ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ