ព័ត៌មានជាតិ
រដ្ឋាភិបាលចំណាយថវិកា ៨០ ម៉ឺនដុល្លារ អូសភ្លើងឱ្យពលរដ្ឋ ៣ ឃុំ ក្នុងស្រុកថ្មបាំង
រាជរដ្ឋាភិបាលកម្ពុជានឹងជំរុញការតបណ្ដាញប្រព័ន្ធភ្លើងដល់ប្រជាពលរដ្ឋចំនួន ៣ ឃុំ រួមមានឃុំតាទៃលើ ឃុំជំនាប់ និងឃុំប្រឡាយ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុងដែលចំណាយថវិកា ៨០ ម៉ឺនដុល្លារ ចម្ងាយ ៣៣ គីឡូម៉ែត្រ ដើម្បីរុញភ្លើងឱ្យដល់ផ្ទះប្រជាពលរដ្ឋក្នុងពេលឆាប់ៗ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះថា ការគិតគូផលប៉ះពាល់ត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានទទួលផល ហើយប្រជាពលរដ្ឋយល់ថា ផលដែលទទួលបានេះ នឹងជួយដល់ពួកគាត់ដើម្បីអភិវឌ្ឍ មិនមែនឱ្យក្រុមហ៊ុនចំណេញទេ។
សម្ដេចធិបតី ហ៊ុន ម៉ាណែតមានប្រសាសន៍ថា៖«ខ្ញុំគិតថា ប្រហែលប្រជាពលរដ្ឋតាទៃលើ ឃើញអ្នកឬស្សីជ្រុំបានភ្លើង ហើយគាត់អាចប្រៀបធៀបបានថាតើ បើយើងចង់រីកចម្រើនក្នុងភូមិ ឃុំ របស់យើង មានលទ្ធភាពធ្វើអាជីវកម្មក្នុងគ្រួសារ ឬមួយសុំឱ្យមានភ្លើងសម្រាប់កូនរៀនពេលយប់ហ្នឹង យើងត្រូវការភ្លើងអគ្គិសនីដែលអាចផ្គត់ផ្គង់បាន២៤ ម៉ោងតម្លៃថោក ហើយយើងបានសាកល្បងហើយ ប្រើសូឡាតូចៗ ឬម៉ាស៊ីនតូចៗចាក់ប្រេង ដើម្បីបញ្ឆេះប្រៀបធៀបជាមួយអ្នកមានភ្លើង»។

តាមផែនការ ការរាយបង្គោលភ្លើងធ្វើរួចហើយនៅតខ្សែដែលគ្រោងបញ្ចប់នៅខែមករា ឆ្នាំ ២០២៤ ខាងមុខ ដូច្នេះ ២ ខែទៀតបានភ្លើងហើយនៅក្នុងឃុំតាតៃលើ ខណៈសម្ដេច ហ៊ុន ម៉ាណែតជំរុញឱ្យបង្ហើយក្នុងឃុំទាំង ៣ ត្រឹមខែកុម្ភៈ ឆ្នាំ ២០២៤ កុំឱ្យប្រជាពលរដ្ឋរង់ចាំយូរ៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ